អន្តរជាតិ

ចាប់ខ្លួនសង្ឃថៃមួយអង្គពីបទប្រើប្រាស់ថ្នាំញៀ.ន ហើយព្រះតេជគុណមានសង្ឃដីកាថា ថ្នាំញៀ.ននេះជាទេយ្យទានដែលពុទ្ធបរិស័ទបានប្រគេនព្រះអង្គ, ដំបូងមិនចង់ប្រើទេ តែពុទ្ធបរិស័ទលួងលោមពេកក៏ប្រើទៅ

BY
autoadmin
February 1, 2021

ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានប៉ូលិសចូលទៅចាប់ដល់ក្នុងវត្តក្រោយពីអាជ្ញាធរបានរកឃើញថា សង្ឃអង្គនេះបានសម្ងំប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងវត្ត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger  បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តបូរីរ៉ាំភាគខាងជើងប្រទេសថៃ ខណៈសង្ឃកំខូចអង្គនេះមានព្រះនាមថា Thawatchai Konglert និងមានព្រះជន្ម ៤៥ វស្សា។ ប៉ូលិសថៃបានឲ្យដឹងថា គ្រឿងញៀនដែលព្រះសង្ឃ Thawatchai Konglert បានប្រើប្រាស់នោះគឺជាថ្នាំមេតំហ្វេតាមីន ហើយក្នុងពេលចាប់ខ្លួននោះសង្ឃអង្គនេះបានប្រើប្រាស់គ្រឿងញៀនយ៉ាងច្រើនរហូតវង្វេងវង្វាន់ទៅហើយ។

ក្រោមឥទ្ធិពលនៃគ្រឿងញៀនព្រះតេជគុណ Thawatchai Konglert មានសង្ឃដីកាប្រាប់ប៉ូលិសថា គ្រឿងញៀននេះគឺជាទេយ្យទានដែលពុទ្ធបរិស័ទបានប្រគេនព្រះអង្គ ហើយដំបូងឡើយព្រះគុណម្ចាស់មិនចង់ប្រើប្រាស់វានោះទេតែពុទ្ធបិរស័ទចេះតែមកលួងលោមពេក ទើបព្រះអង្គសម្រេចប្រើប្រាស់វាតែម្តងទៅ។ យ៉ាងណាក្តី សង្ឃដីកានេះមិនត្រូវបានប៉ូលិសចាត់ទុកជាបានការនោះទេ ហើយប៉ូលិសជំនាញថៃបានបញ្ជាក់ថា មុនពេលមកបួសជាសង្ឃព្រះតេជគុណ Thawatchai Konglert ក៏ធ្លាប់ត្រូវចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនម្តងដែរ ហើយក្រោយពីការដោះលែងនៅពេលនោះទើបព្រះតេជគុណសម្រេចមកសាងផ្នួស ដើម្បីកសាងជីវិតថ្មី ហើយពេលនេះព្រះតេជគុណនឹងត្រូវបង្ខំឲ្យសឹកដើម្បីទទួលទោសពីបទប្រើប្រាស់គ្រឿងញៀនជាថ្មីម្តងទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: