ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វ៉ាក់សាំងកូវីដ១៩ ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន នឹងមកដល់កម្ពុជាក្នុងខែនេះ

    BY Khmernote Media February 1, 2021
    វ៉ាក់សាំងកូវីដ១៩ ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន នឹងមកដល់កម្ពុជាក្នុងខែនេះ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថាថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា បើវ៉ាក់សាំងមួយដូសតម្លៃចន្លោះពី ៤ ទៅ ៥ដុល្លារ គឺព្រះរាជអំណោយព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរជាង ៥៧លានដុល្លារ គឺគ្រប់គ្រាន់ហើយ៕

    Share This Post: