ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ឡាន CRV និង កង់បីឥណ្ឌាសរុប៤គ្រឿង ដែលជិះប្រដេញគ្នាបើកបាស់ខ្លាំងៗកណ្តាលយប់អាធ្រាត

    BY Khmernote Media February 1, 2021
    ឃាត់ឡាន CRV និង កង់បីឥណ្ឌាសរុប៤គ្រឿង ដែលជិះប្រដេញគ្នាបើកបាស់ខ្លាំងៗកណ្តាលយប់អាធ្រាត

    នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត CRV មួយគ្រឿងជាមួយនឹង កង់បីឥណ្ឌា ចំនួន៣គ្រឿងទៀត ដែលបើកប្រដេញគ្នា បើកសំឡេងបាស់ខ្លាំងៗកណ្តាលយប់អាធ្រាត ដែលរំខានដល់ប្រជាពលរដ្ឋ ដើម្បីមកធ្វើការអប់រំណែនាំ កុំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងអោយពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។

    បើតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា៖ “សមត្ថកិច្ចនគរបាលហៅអ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍បំពងសម្លេងបង្កការរំខាននៅពេលយប់ មកអប់រំណែនាំ៖ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្នុងការិយាល័យ នាំអ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍បំពងសម្លេង ខ្លាំងៗបង្កការរំខាងនៅក្នុងក្រុងបាត់ដំបងនាពេលយប់ មកធ្វើការអប់រំណែនាំនៅស្នងការដ្ឋាន​ នគរបាលខេត្តបាត់ដំបង។ ការនាំពួកគាត់មកពេលនេះ ដោយសារបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលកន្លង​ទៅ​ មានអ្នកប្រើប្រាស់រថយន្ត និងម៉ូតូកង់បីមួយចំនួនបានកែច្នៃនិងបំពាក់នូវឧបករណ៍​បំពងសម្លេងខ្លាំងៗហើយបើកបរនៅពេលយប់ស្ងាត់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងមានពេលខ្លះបាន​ប្រើប្រាស់មធ្យោបាយទាំងនេះ បើកបរប្រ​ដេញគ្នាដោយល្បឿនយ៉ាងលឿនៗនិងប្រសេចប្រសាចនាំបង្កនូវភាពអនាធិបេត្យនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមទៀតផង។ អ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍​បំពងសម្លេងខ្លាំងៗនេះ ត្រូវបានបញ្ជូនទៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ដើម្បីធ្វើការអប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពបែបនេះទៀត ៕(រូបភាពនគរ​បាលចរាចរណ៍/ឡៃអ៊ូ)By kosal!០១/កុម្ភៈ/២០១២១”

    Share This Post: