ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរ២នាក់ ដឹកហ្គាសបណ្តើរឆ្លៀតឆក់កាបូបជនបរទេស ត្រូវសមត្ថកិច្ចចាប់ខ្លួន

    BY Khmernote Media February 2, 2021
    ចោរ២នាក់ ដឹកហ្គាសបណ្តើរឆ្លៀតឆក់កាបូបជនបរទេស ត្រូវសមត្ថកិច្ចចាប់ខ្លួន

    រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពឆក់កាបូបស្ត្រីជនបរទេសម្នាក់កំពុងដើរនៅលើចំណុចផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១២:៥១នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ ជនសង្ស័យទាំង២នាក់នេះគឺជាមុខសញ្ញាចាស់ និងបានធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេចពីបុរសម្នាក់កំពុងដើរនៅចំណុចផ្លូវ១២៣ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១៧ និង០៣នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១។

    ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងក្រោយមានការរស្រាវជ្រាវឈានដល់ការឃាត់ខ្លួន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី ក្នុងនោះជនសង្ស័យទីមួយមានឈ្មោះ ធុង សៅនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ហ្គាស និងទី២ ឈ្មោះ រិត រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករដឹកហ្គាស។ ជនសង្ស័យទាំងពីរនាក់ស្នាក់នៅផ្ទះជួលលេខ៩៥ ផ្លូវ៦៤១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាកZOOMER ពណ៌ស ស្លាកលេខ ភ្នំពេញ1IF7281 លេខតួ-ម៉ាស៊ីន 5111116 (ម៉ូតូជិះធ្វើសកម្មភាព)។
    បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកំពុងឃុំខ្លួន និងសាកសួរបន្ត ដើម្បីក៏សាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

    Share This Post: