ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់មនុស្ស១១នាក់ទៀត ដោយសារនោមតាមដើមឈើ សួនច្បារ ទីសាធារណៈ

    BY Khmernote Media February 2, 2021
    ឃាត់មនុស្ស១១នាក់ទៀត ដោយសារនោមតាមដើមឈើ សួនច្បារ ទីសាធារណៈ

    រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា ស្លាកមានខ្លឹមសារ “ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់(នោម) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ រយៈពេល ២សប្តាហ៍មកនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និងឃាត់ខ្លួនជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា បានចំនួន១១នាក់។

    ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ-ល-។ ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។

    រដ្ឋបាលខណ្ឌសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នកជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យបាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post: