ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុង អាចមានភ្លៀងធ្លាក់តាមខេត្តជាច្រើនរហូតដល់ថ្ងៃទី០៩

    BY Khmernote Media February 2, 2021
    កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុង អាចមានភ្លៀងធ្លាក់តាមខេត្តជាច្រើនរហូតដល់ថ្ងៃទី០៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣-៧ ខែកុម្ភៈ ឆ្នាំ់២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីមធម្យទៅខ្លាំង។ នៅថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស (BREEZE) ដែលបក់មកពីឈូងសមុទ្រថៃ។

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៩-២០អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ
    – នៅថ្ងៃទី៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី២២-២៥អង្សាសេ និងអតិបរមាមានពី ២៨-៣១អង្សាសេ។ មានភ្លៀងពីខ្សោយ ទៅមធ្យម នៅខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ
    – នៅថ្ងៃទី៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី២០-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣១អង្សាសេ មានភ្លៀងខ្សោយ នៅតំបន់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២០-២៣អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣១អង្សាសេ
    – នៅថ្ងៃទី២៧-៣០ មានភ្លៀងពីខ្សោយ ទៅមធ្យមនៅខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត នឹងខេត្តកែប ។

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: