ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចម៉ូតូមួយគ្រឿងនៅសង្កាត់ទួលសង្កែ២ ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញចាប់បានសម្រេច
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការរាយការណ៍ពីជនរងគ្រោះទាក់ទងទៅនឹងករណីលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

ដើម្បីចាត់ឲ្យកម្លាំងជំនាញដើម្បីធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ រហូតមកដល់ថៃ្ងទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ និងជំនាញនៃអធិការខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចក្រុមទី៥ ផ្លូវបេតុង ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ដែលធើ្វសកម្មភាពលួចម៉ូតូខាងលើនេះបានហើយ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕



