ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែឃ្លានពេក បុរសបាត់បង់កាងារធ្វើម្នាក់ដល់ថ្នាក់បន្លំខ្លួនចូលទៅក្នុងឈាបនដ្ឋានលួចអាហារគេសែនមុខផ្នូរបរិភោគ

    BY Khmernote Media February 22, 2018
    ដោយសារតែឃ្លានពេក បុរសបាត់បង់កាងារធ្វើម្នាក់ដល់ថ្នាក់បន្លំខ្លួនចូលទៅក្នុងឈាបនដ្ឋានលួចអាហារគេសែនមុខផ្នូរបរិភោគ

    តៃវ៉ាន់ ៖ ដោយសារតែភាពអត់ឃ្លានធ្វើអោយមនុស្សហ៊ានធ្វើរឿងនឹកស្មានមិនដល់ជាច្រើន ដោយលែងខ្វល់ពីកិត្តិយសរឺអ្វីដែលគួមិនគួរនោះទេ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ បុរសគ្មានការងារធ្វើម្នាក់ត្រូវពីប៉ូលិសឃាត់ខ្លួនបន្ទាប់ពីបានលួចអាហារដែលគេសែននៅមុខផ្នូរបរិភោគ។ ​រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ នេះ បុរសវ័យ៣៩ឆ្នាំម្នាក់បានបន្លំជាសាច់ញាតិអ្នកស្លាប់ដើម្បីចូលទៅក្នុងឈាបនដ្ឋាន។ នៅពេលដែលសាច់ញាតិធ្វើការសែននៅមុនផ្នូរហើយ បុរសម្នាក់នោះក៏បានចូលមកបន្លំយករបស់សែនទាំងនោះទៅបរិភោគ។

    ក្រោយពីត្រូវបានអ្នកមើលខុសត្រូវនៅទីនោះប្រទះឃើញ ហើយក៏បានប្តឹងប៉ូលិសអោយចាប់ខ្លួនបុរសម្នាក់នោះទៅសួរនាំ។ បុរសនោះបានសារភាពថាគាត់បានបន្លំចូលទៅក្នុងឈាបនដ្ឋានតាំងពីថ្ងៃទី១៨មកម្លេះ ព្រោះតែគាត់ឃ្លានខ្លាំងពេក។ គាត់មិនមានការងារធ្វើជាច្រើនខែមកហើយ គាត់មិនមានប្រាក់សម្រាប់ទិញអាហារបរិភោគនោះទេបែបនេះហើយទើបគាត់សម្រេចធ្វើបែបនេះ។ ប៉ូលិសបានណែនាំគាត់កុំអោយដណ្តើមរបស់ពីអ្នកស្លាប់បរិភោគបែបនេះទៀត តែត្រូវគាត់តបថា រវាងមនុស្សដែលឃ្លានជិតស្លាប់មិនគិតបែបនោះទេ។ ប៉ូលិសបានទិញអាហារនិង ភេសជ្ជៈជូនគាត់មុននឹងដោះលែងគាត់ត្រលប់ទៅវិញ៕
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay