ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលហើយផ្អើលទៀត ករណីអគ្គិភ័យ២កន្លែងផ្សេងគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តគមន៍ទាំងយប់

    BY Khmernote Media February 3, 2021
    ផ្អើលហើយផ្អើលទៀត ករណីអគ្គិភ័យ២កន្លែងផ្សេងគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តគមន៍ទាំងយប់

    រាជធានីភ្នំពេញ៖ ផ្អើលឆេះហើយឆេះទៀតអគ្គិភ័យ២ករណី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បានទាន់ពេលវេលា ទើបមិនឆេះរាលដាលអ្វីធំដុំឡើយ។

    ករណីទី១ អគ្គិភ័យដែលឆាបឆេះផ្ទះលក់ឧបករណ៍ជាង និងគ្រឿងម៉ាស៊ីនមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា កាលពីនៅវេលាម៉ោង០៩:៣០នាទីយប់ ថៃ្ង អង្គារ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះលក់ឧបករណ៍ជាង និងគ្រឿងម៉ាស៊ីនយីហោ “ឡា គឹមងួន” ផ្ទះលេខ២០ ផ្លូវ២១៧ ភូមិ៣ សង្កាត់អូរឫស្សី ទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ក្រុមការងារខ្មែរណូតថា ផ្ទះកើតហេតុជាប្រភេទ សំណង់ ថ្មបេតុង (ទំហំ៤ x ១៨) ដែលមានម្ចាស់ឈ្មោះ ឡា គឹមងួន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាង ។ មូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ខូចខាតសំភារៈ ឆេះសម្ភារតុ ១, ម៉ូទ័រ ស្វានចំនួន ៥គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ (ស្លាប់មនុស្សគ្មានរបួសមនុស្សគ្មាន) ។ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងបាញ់ពន្លត់ចប់ នៅវេលាម៉ោង១០:០០នាទីយប់ នាថ្ងៃខែឆ្នាំដដែរ។

    ករណីទី២ អគ្គិភ័យឆាបឆេះចេញពីបន្ទប់ក្រោមដីក្នុងហាង កំពុងជួសជុលមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេលវេលា កាលពីម៉ោង១១:៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ក្រោមដីក្នុងហាងមួយកន្លែង(មិនទាន់មានឈ្មោះ) ស្ថិតនៅលើផ្លូវ១៨០ កែងផ្លូវ៦៣ ក្រុម៣៣ ភូមិ០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

    សមត្ថកិច្ចបានប្រាប់ក្រុមការងារខ្មែរណូតថា ហាងកើតហេតុជាប្រភេទសំណង់ថ្មបេតុង ប្រក់សង្ក័សី (ទំហំ ២០ម៉ែត្រx២២ម៉ែត្រ) មានម្ចាស់ឈ្មោះ ហួត អៀងឡេង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរអាជីវករ ។ មូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យខូចខាត ឆេះសម្ភារកង្ហារបូម, ម៉ាស៊ីនត្រជាក់ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ស្លាប់មនុស្សគ្មាន របួសមនុស្សគ្មាន ។ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង១២ម៉ែត្រគូប ដោយបាញ់ពន្លត់ចប់ នៅវេលាម៉ោង១២:០០នាទីយប់នាថ្ងៃខែឆ្នាំដដែរ ។

    លោកនាយរង ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវ តាមរយៈបណ្ដាញផ្សព្វផ្សាយយើង ដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន ចំពោះចរន្តអគ្គិសនី ធុងហ្គាស់ ឬភ្លើងចង្ក្រាន្ត ដែលអាចបង្កគ្រោះអគ្គិភ័យ ត្រូវតែឧស្សាហ៍ត្រួតពិនិត្យភ្លើងចង្រ្កាន ភ្លើងទាន ភ្លើងធូប អោយបានត្រឹមត្រូវហើយនៅពេលចាកចេញពីផ្ទះ បើអាចបិទបារ៉ែតភ្លើងតែម្ដង ចៀសវាងអគ្គិភ័យអាចបង្កឱ្យកើតឡើង ផ្តើមចេញពីការធ្វេសប្រហែសរបស់ខ្លួនយើងដែលជាម្ចាស់។ ដូច្នេះ ហើយសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់ ដើម្បីកុំអោយមានគ្រោះអគ្គិភ័យកើតឡើងចំពោះបងប្អូន ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: