ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាការនី ស៊ន សៀវម៉ី ក្លាយជាលោកជំទាវវ័យក្មេង ក្រោយព្រះមហាក្សត្រ ត្រាស់បង្គាប់ ជាជំនួយការសម្តេច សាយ ឈុំ

    BY Khmernote Media February 3, 2021
    កីឡាការនី ស៊ន សៀវម៉ី ក្លាយជាលោកជំទាវវ័យក្មេង ក្រោយព្រះមហាក្សត្រ ត្រាស់បង្គាប់ ជាជំនួយការសម្តេច សាយ ឈុំ

    កីឡាការនីល្បីឈ្មោះគឺកញ្ញា ស៊ន សៀវម៉ី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈ ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ​ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២១/១០៦ ចុះនៅថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០២១។

    គួរបញ្ជាក់ផងដែរថា លោកជំទាវ ស៊ន សៀវម៉ី គឺជាជំទាវវ័យក្មេងមួយរូបដែលមានសមត្ថភាព និងធ្លាប់បានលើកមុខមាត់ប្រទេសជាតិពេលចូលប្រកួតកីឡាតេក្វាន់ដូ ដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េ ហើយក៏ជាកីឡាការិនីកម្ពុជាដំបូង ដែលទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាលផងដែរ៕

    Share This Post: