ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់មិនអោយដុតផាវគ្រប់ប្រភេទ ក្នុងថ្ងៃចូលឆ្នាំចិន បើបំពាននឹងត្រូវមានទោស
BY Khmernote Media
February 3, 2021
នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱការបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ដោយធ្វើការហាមឃាត់មិនអោយដុតផាវ កាំជ្រួច ឬបង្កសំលេងផ្ទុះគ្រប់ប្រភេទ និងមិនអោយលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង មិនអោយហែរក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដោយគ្មានការអនុញ្ញាត។

ក្នុងនោះដែរក៏មានការហាមឃាត់មួយចំនួនទៀតដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់គោលការណ៍អោយសមត្ថកិច្ចគ្រប់ថ្នាក់ចាត់វិធានការអោយបានម៉ឺងម៉ាត់ បើជនណាបំពានសេចក្តីណែនាំ ត្រូវទទួលទោសតាមផ្លូវច្បាប់៕
