ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនមួយក្រុមនាំគ្នាយកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដល់ពេលសមត្ថកិច្ចចាប់បាន និយាយសារភាពថា គប់លេងជាការកំសាន្តសប្បាយ

    BY Khmernote Media February 4, 2021
    យុវជនមួយក្រុមនាំគ្នាយកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដល់ពេលសមត្ថកិច្ចចាប់បាន និយាយសារភាពថា គប់លេងជាការកំសាន្តសប្បាយ

    ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧ និង ១០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោ ល បានដឹកនាំកម្លាំងក្នុងអង្គភាព ឃាត់ខ្លួនក្រុមក្មេងបង្កអនាធិបតេយ្យចំនួន០៦នាក់យកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក។

    មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៉ិន បូរមី ភេទប្រុសអាយុ២០ ឆ្នាំរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញរោងជាងជួសជុលម៉ូតូមួយកន្លែងរបស់គាត់ក្នុងមូលដ្ឋានខាងលើបណ្តាលឱ្យខូចខាតដោយអន្លើនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយពុំដឹងមូលហេតុ។

    ទទួលបានព័ត៌មានភ្លាមនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុកដឹកនាំកម្លាំងចេញប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានភ្លាមៗចំពោះក្រុមក្មេងបង្កអនាធិបតេយ្យខាងលើចំនួន០៦នាក់ យកមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាន។

    អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុក ក្រុមក្មេងៗទាំងនេះបានឆ្លេីយសារភាពថា មូលហេតុដែលពួកគេយកដុំថ្មគប់បំផ្លាញរោងជួសជុលម៉ូតូរបស់ជនរងគ្រោះខាងលើនេះ គឺមិនមែនដោយសារគំនុំអ្វីនោះទេតែសកម្មភាពរបស់ពួកខ្លួនបែបនេះគឺគ្រាន់ ជាការកំសាន្តសប្បាយតែប៉ុណ្ណោះ។ក្រោយការជួសជុលសំណងទៅជនងគ្រោះជាម្ចាស់តូបរួចមកសមត្ថកិច្ចនគរបាលបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាដោយឱ្យឪពុក ម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: