រដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទ Facebook, Messenger, Instagram និង WhatsApp មួយរយៈ
រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកចាប់ផ្ដើមពីពាក់កណ្ដាលយប់ថ្ងៃពុធ រហូតដល់យប់ថ្ងៃទី ៧ខែកុម្ភៈ។ រដ្ឋាភិបាលបានចោទប្រកាន់ថា កម្មវិធីហ្វេសប៊ុកគឺជាកត្តាមួយដែលនាំឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ដោយយោងទៅតាមច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ដែលអាចឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងដើម្បីសុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។

បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន NetBlocks ដែលជាក្រុមហ៊ុនតាមដានការប្រើប្រាស់សេវាកម្មអុីនធឺណិតទូទាំងពិភពលោកនោះបានឱ្យដឹងថា ក្រៅពីកម្មវិធីហ្វេសប៊ុក រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានបិទកម្មវិធីមួយចំនួនទៀតមានដូចជា Messenger, Instagram និង WhatsApp។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ២២លាននាក់កំពុងតែប្រើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

LATEST DEVELOPMENT : New military government orders telecom companies to temporarily block Facebook as they assume the social media platform is disturbing the restoration of stability in the country. Jumping back to 2000s in three days. #myanmar pic.twitter.com/2BzUujCSfM
— Hnin Zaw (@hninyadanazaw) February 3, 2021
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា