ខ្មែរណូត

ស្វែងរក

  • PR

    បុរី ទេសចរណ៍ ខេត្តសៀមរាប ៖ ម្ចាស់រង្វាន់រថយន្ត Mazda 2 សេរីឆ្នាំ 2018 ក្នុងកម្មវិធី “ទិញផ្ទះមានសំណាង” បានរកឃើញហើយ!!!

    BY Khmernote Media July 17, 2018
    បុរី ទេសចរណ៍ ខេត្តសៀមរាប ៖ ម្ចាស់រង្វាន់រថយន្ត Mazda 2 សេរីឆ្នាំ 2018 ក្នុងកម្មវិធី “ទិញផ្ទះមានសំណាង” បានរកឃើញហើយ!!!

    កាលពីថ្ងៃអាទិត្យ ទី15 ខែកក្កដា ឆ្នាំ2018 កន្លងទៅនេះ បុរី ទេសចរណ៍ ខេត្តសៀមរាប បានប្រារព្ឋកម្មវិធី «ទិញផ្ទះមានសំណាង» ដែលកម្មវិធីនេះបានផ្តើម និងបញ្ចប់ដោយជោគជ័យ ជាមួយនឹងវត្តមាននៃការចូលរួមយ៉ាងកុះករពីសំណាក់អតិថិជនចាស់ និងថ្មី ។ កម្មវិធីនេះបានប្រារព្ឋឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្ត ថ្លែងអំណរគុណ និងដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នារវាងក្រុមហ៊ុន និងអតិថិជនទាំងអស់ដែលបានគាំទ្រ និងទិញផ្ទះក្នុងគម្រោងទី3 និងទី4 ដែលជាប្រភេទផ្ទះវីឡាទោល និងវីឡាភ្លោះ ។

    បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ក្រុមហ៊ុនបានរកឃើញនូវអតិថិជនដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំរថយន្ត Mazda 2 សេរីឆ្នាំ2018 ដែលជាម្ចាស់ផ្ទះវីឡាទោល ស្ថិតក្នុងគម្រោងទី4 និងមានចុងសន្លឹកឆ្នោតលេខ 0000180 ព្រមទាំងអតិថិជនជាច្រើនរូបទៀតដែលមានសំណាងឈ្នះនូវ ទូរស័ព្ទ iPhone X ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និងរង្វាន់ពិសេសៗជាច្រើនផ្សេងទៀតសរុបជាង 40 រង្វាន់ ។

    គួរបញ្ជាក់ផងដែរថា បុរី ទេសចរណ៍ ខេត្តសៀមរាប ជាគម្រោងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC និងហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា ក.អ ។ បុរី ទេសចរណ៍ លាតសន្ធឹងលើផ្ទៃដីប្រមាណជាង 60 ហិចតា ដែលជាទីតាំង សក្តានុពលក្នុងការអភិវឌ្ឍន៍ ដោយមានការសាងសង់ជាលំនៅដ្ឋានអាជីវកម្ម វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងមានផ្លូវក្នុងបុរីធំទូលាយ ប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធចម្រោះទឹកស្អាត ផ្សារ សាលារៀន សួនច្បារ សួនកម្សាន្ត ក្លឹបហាត់ប្រាណ ដែលជាជម្រើសដ៏ល្អសម្រាប់ប្រកបអាជីវកម្ម ព្រមជាមួយការស្នាក់នៅដ៏ប្រណិតភាព ផាសុខភាព និងសុវត្ថិភាព ។
    ជាចុងក្រោយយើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលបានចូលរួមក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងខាងលើ និងអតិថិជនដែលបានទិញផ្ទះ និងគាំទ្រ ដល់ក្រុមហ៊ុនយើងខ្ញុំកន្លងមក ។ យើងខ្ញុំសូមគោរពជូនពរដល់អតិថិជនទាំងអស់ឲ្យជួបតែប្រសិទ្ឋិពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងរកស៊ីទទួលទានមានបាន ។

    សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងយើងខ្ញុំ សូមលោក លោកស្រី អញ្ជើញមកផ្ទាល់នៅការិយាល័យលក់នៃ បុរី ទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ 3 គីឡូម៉ែត្រពីផ្សារលើខេត្តសៀមរាប ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 077 266 209 និង 071 67 67 796 ។

    បញ្ជាក់៖ សម្រាប់ការទិញផ្ទះក្នុងគម្រោងទី4 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី15 ខែសីហា ឆ្នាំ2018 ខាងមុខនេះ ក្រុមហ៊ុននឹងរក្សាការបញ្ចុះតម្លៃពិសេសរហូតដល់ 3% និងការរំលោះដោយគ្មានការប្រាក់ ជាមួយនឹងកម្ចីឥណទានពីធនាគារកាណាឌីយ៉ា ក.អ រហូតដល់ 90% នៃតម្លៃផ្ទះ និងរយៈពេលកម្ចីរហូតដល់ 25ឆ្នាំ ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay