ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទូរស័ព្ទទៅ រដ្ឋមន្ត្រីក្រសួងសាធារណការ សុំជួសជុលស្ពានមួយកន្លែងនៅខេត្តកំពង់ស្ពឺជូនដោយឥតគិតថ្លៃ ក្រោយឃើញមានសភាពចាស់ទ្រុឌទ្រោមមិនអាចដំណើរការបានអស់រយៈពេលជាយូថ្ងៃ
នៅមុននេះបន្តិច ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គម ដោយឃើញស្ពានដែកត្រពាំងខ្យង នៅលេីកំណាត់ផ្លូវលេខ១៤១ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសភាពចាស់ទ្រុឌទ្រោមមិនអាចដំណើរការបានអស់រយៈពេលជាយូថ្ងៃណាស់មកហេីយ ដែលវាជាហេតុធ្វើឲ្យកកស្ទះចរាចរណ៍ម្តងម្កាលនៅម្តុំផ្លូវបំបែកថ្នល់ទទឹង ទើបឯកឧត្តម ទូរស័ព្ទទៅ ឯកឧត្ដមស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដេីម្បីសុំធ្វេីការជួសជុលជូនដោយឥតគិតថ្លៃ ហើយមកទល់នឹងពេលនេះ ស្ពាននេះបានជួសជុលរួចរាល់ ដាក់អោយដំណើរការវិញហើយ។

ឯកឧត្តម បានរៀបរាប់ថា៖ “ដោយសង្កេតឃេីញថាស្ពានដែកត្រពាំងខ្យង នៅលេីកំណាត់ផ្លូវលេខ១៤១ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសភាពចាស់ទ្រុឌទ្រោមមិនអាចដំណើរការបានអស់រយៈពេលជាយូថ្ងៃណាស់មកហេីយ ជាហេតុធ្វើឲ្យកកស្ទះចរាចរណ៍ម្តងម្កាលនៅម្តុំផ្លូវបំបែកថ្នល់ទទឹង ឃេីញសភាពដូចច្នេះហេីយកាលពីរសៀលថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ខ្ញុំបានទូរស័ព្ទទៅឯកឧត្ដមស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដេីម្បីសុំធ្វេីការជួសជុលជូនដោយឥតគិតថ្លៃ ឯកឧត្ដមក៏បានយល់ព្រមតាមសំណូមពរនេះ ចាប់តាំងពីថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបានចាប់ផ្ដើមដឹកជញ្ជូនសម្ភារៈបរិក្ខារ និងគ្រឿងបន្លាស់ចាំបាច់មួយចំនួនយកទៅដល់ទីតាំង នៅថ្ងៃអង្គារ៍ ទី០២ ខែកុម្ភៈក្រុមការងារបានចាប់ផ្ដើមធ្វេីការជួសជុល រហូតមកដល់វេលាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈនេះទេីបរួចរាល់ជាស្ថាពរ វេលាម៉ោង៦ព្រឹកថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១ខ្ញុំបានមកពិនិត្យមើលការចាប់ផ្ដើមបេីក អោយដំណេីរការធ្វេីចរាចរណ៍ជាធម្មតាឡើងវិញ។ សូមបញ្ជាក់ថាការងារជួសជុលស្ពាននេះដោយមានការចូលរួម ឧបត្ថម្ភគាំទ្រពីសំណាក់ លោកយ៉ុន ផល្លា ព្រមទាំងភរិយាទេីបកិច្ចការនេះសម្រេចបានយ៉ាងឆាប់រហ័សដូច្នេះ។”








