ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO និយាយថា ស្ទើរតែ ១៣០ ប្រទេសនៅលើពិភពលោកមិនទាន់មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឡើយទេ

    BY autoadmin February 6, 2021
    WHO និយាយថា ស្ទើរតែ ១៣០ ប្រទេសនៅលើពិភពលោកមិនទាន់មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឡើយទេ

    លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ស្ទើរតែ ១៣០ ប្រទេស ដែលជាជម្រកនៃពលរដ្ឋប្រមាណ ២.៥ ពាន់លាននាក់ នៅទូទាំងពិភពលោកមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅឡើយទេ។ លោកបាននិយាយថា ច្រើនជាង ៣ ភាគ ៤ នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអ្នកមានចំនួន ១០ ប៉ុណ្ណោះ។

    លោកក៏បានចង្អុលបង្ហាញថា រដ្ឋាភិបាលទាំងអស់ត្រូវតែការពារប្រជាជន ដោយបន្ថែមថា នៅពេលដែលប្រទេសនានាបានចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងមនុស្សចាស់ វិធីល្អបំផុតដើម្បីការពារប្រជាជនដែលនៅសេសសល់ គឺត្រូវចែករំលែកថ្នាំជាមួយប្រទេសដទៃទៀត។ លោកបានអំពាវនាវឱ្យប្រទេសនានាផ្តល់វ៉ាក់សាំងដល់កម្មវិធី COVAX ដែលជាក្របខ័ណ្ឌអន្តរជាតិមួយ សំដៅធានាឱ្យមានការចែកចាយត្រឹមត្រូវ បន្ទាប់ពីក្រុមអ្នកទទួលអាទិភាពត្រូវបានគេចាក់វ៉ាក់សាំងបង្ការរួច៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: