ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចាប់បានបង្គាខូចគុណភាព ផ្ទុកសារធាតុគីមី នៅទីតាំងលក់គ្រឿងសមុទ្រម្ដុំត្រឡោកបែក និងផ្លូវជាតិលេខ៣ ជាង៦តោន ស្នើនឹង ៣០៧កេស នាំចូលពីវៀតណាម

    BY Khmernote Media February 6, 2021
    សមត្ថកិច្ចចាប់បានបង្គាខូចគុណភាព ផ្ទុកសារធាតុគីមី នៅទីតាំងលក់គ្រឿងសមុទ្រម្ដុំត្រឡោកបែក និងផ្លូវជាតិលេខ៣ ជាង៦តោន ស្នើនឹង ៣០៧កេស នាំចូលពីវៀតណាម

    រាជធានីភ្នំពេញ៖ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើរថយន្ដ២គ្រឿង។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

    ដោយបានធ្វើការឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព ដែលមានផ្ទុកដោយសារធាតុគីមីដើម្បីរក្សាទុកបានយូរ ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកដែលបរិភោគ ចំនួន៦តោន និង៥០០Kg ។

    សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តមួយគ្រឿង ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀត ត្រូវបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក។ ភ្លាមៗមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុក ក្នុងរថយន្តទាំង២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន។

    តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឲ្យដឹងថា បង្គាក្លាសេ្ស សរុប៣០៧កេស បរិមាណប្រហែល៦តោនជាង មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: