អន្តរជាតិ

លោក ចូ បៃដិន កំពុងជម្រុញឱ្យឆាប់មានការយល់ព្រមលើប្រាក់ជំនួយសេដ្ឋកិច្ច ១.៩១ ទ្រីលានដុល្លារ ដោយមិនចាំបាច់មានបក្សសាធារណរដ្ឋគាំទ្រទេ

BY
autoadmin
February 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កំពុងជម្រុញឱ្យឆាប់ទទួលបានប្រាក់ជំនួយសេដ្ឋកិច្ច សម្រាប់ពលរដ្ឋអាមេរិកចំនួន ១.៩១ ទី្រលានដុល្លារ ដោយមិនចាំបាច់មានការគាំទ្រពីគណបក្សសាធារណរដ្ឋ។ ទោះបីជាសេដ្ឋវិទូសម័យលោក អូបាម៉ា បានព្រមានថា កញ្ចប់ថវិកានេះធំពេកក៏ដោយ ក៏លោក ចូ បៃដិន បានប្តេជ្ញាថានឹង «ចាត់វិធានការឱ្យបានឆាប់រហ័ស»។ លោកបាននិយាយថា៖«ពលរដ្ឋឥឡូវនេះកំពុងចាប់ផ្ដើមអស់សង្ឃឹម។ ក្នុងស្ថានភាពបែបនេះពួកគេសង្ឃឹមលើរដ្ឋាភិបាល ដូច្នេះរដ្ឋមិនគួរធ្វើឱ្យពួកគេអស់សង្ឃឹមទេ។»

លោក បៃដិន បានបន្ដថា៖«ដូច្នេះខ្ញុំត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់ ខ្ញុំចង់ធ្វើការជាមួយការគាំទ្រពីបក្សសាធារណរដ្ឋ ប៉ុន្តែពួកគេមិនចង់ធ្វើឱ្យដល់ចំណុចដែលពួកយើងចង់ធ្វើ»។ ជម្រាបដែរថា គម្រោងថវិកា «American Rescue Plan» មានន័យថា ពលរដ្ឋអាមេរិកម្នាក់ៗអាចទទួលបានប្រាក់ ១,៤០០ ដោយផ្ទាល់។ លោក ចូ បៃដិន បានព្រួយបារម្ភពីចំនួនការងារថ្មីរបស់ពលរដ្ឋអាមេរិក ដោយលោកបានលើកឡើងថា មានការងារថ្មីត្រឹមតែ ៤៩,០០០ ត្រូវបានបន្ថែមក្នុងខែមករា ដែលជាចំនួនតិចជាងការរំពឹងទុកទៅទៀត ហើយគាត់មិនអាចទ្រាំធ្វើតាមអ្វីដែលបក្សសាធារណរដ្ឋធ្លាប់ធ្វើពីមុននោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: