ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល បង្ហាញពេលវេលា និងមន្ទីរពេទ្យ៤ទីតាំង សម្រាប់ធ្វើការចាក់វ៉ាក់សាំងកូវីដ១៩

    BY Khmernote Media February 8, 2021
    ក្រសួងសុខាភិបាល បង្ហាញពេលវេលា និងមន្ទីរពេទ្យ៤ទីតាំង សម្រាប់ធ្វើការចាក់វ៉ាក់សាំងកូវីដ១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយកំណត់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ក្នុងបរិវេណមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា

    ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាននៃពិធីប្រគល់ ទទួលអំណោយ ដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV-2(Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ-១៩ ជូនសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត។ ពេលវេលានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំង ដូចខាងក្រោម៖

    ១. មន្ទីរពេទ្យកាល់ម៉ែត (ឯកឧត្តមសាស្រ្តចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤)៖ ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិកា ឬមានឋានៈស្មើ

    ២. មន្ទីរពេទ្យព្រះអង្គឌួង (ឯកឧត្តមសាស្រ្តចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨)៖ ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

    ៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឯកឧត្តមសាស្រ្តចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៩)៖ ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

    ៤. មន្ទីរពេទ្យកុមារជាតិ (ឯកឧត្តម ញឹប អង្គារបុស្ស ០១១ ៨១១ ១៣២)៖ អ្នកសារព័ត៌មាន ៕

    Share This Post: