ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានស្លាប់ និង ១៧០ នាក់បានរងរបួស ដោយសារការធ្លាក់បាក់ផ្ទាំងទឹកកកនៅរដ្ឋ Uttarakhand ប្រទេសឥណ្ឌា

    BY autoadmin February 8, 2021
    យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានស្លាប់ និង ១៧០ នាក់បានរងរបួស ដោយសារការធ្លាក់បាក់ផ្ទាំងទឹកកកនៅរដ្ឋ Uttarakhand ប្រទេសឥណ្ឌា

    យ៉ាងហោចណាស់មានមនុស្សចំនួន ៧ នាក់បានស្លាប់ និង ១៧០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន បន្ទាប់ពីផ្ទាំងទឹកកកមួយបានបាក់ធ្លាក់នៅក្បែរភូមិ Raini ក្នុងតំបន់ Tapovan នៃស្រុក Chamoli ក្នុងជួរភ្នំ Garhwal Himalayas នៃរដ្ឋ Uttarakhand ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះសាកសពបុរស ៧នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែគ្មាននរណាម្នាក់អាចនិយាយបានថា មានមនុស្សប៉ុន្មាននាក់ឱ្យប្រាកដ ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនោះទេ។

    គម្រោងវារីអគ្គីសនី ១៣.២ មេហ្គាវ៉ាត់ ឈ្មោះថា Rishiganga នៅជិតក្រុង Jashimath ត្រូវបានទឹកហូរបោកទៅ ខណៈគម្រោងវារីអគ្គីសនីទំហំ ៥២០ មេហ្គាវ៉ាត់ NTPC នៅលើដងទន្លេ Dhauliganga នៅជិត Raini ត្រូវបានខូចខាតផ្នែកខ្លះ ហើយយ៉ាងហោចណាស់ស្ពានចំនួន ៥ ក៏ត្រូវបានរងផលប៉ះពាល់ដោយសារទឹកឡើង ក្រោយពេលមានផ្ទាំងទឹកកកបាក់ធ្លាក់ ដែលធ្វើឱ្យមានការកាត់ផ្តាច់អគ្គិសនីនៅភូមិមួយចំនួនក្នុងតំបន់នោះ។

    មជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នរបស់រដ្ឋបាននិយាយថា ក្នុងចំណោមមនុស្សដែលបាត់ខ្លួន មានមនុស្ស ១៤៨នាក់ ស្ថិតនៅក្នុងតំបន់វារីអគ្គីសនី NTPC ចំណែកឯ ២២ នាក់ទៀត ស្ថិតនៅក្នុងគម្រោង Vishnugad ហើយពួកគេភាគច្រើនជាកម្មករ។​ ឥឡូវនេះមន្ត្រីកំពុងបន្ដការសង្គ្រោះអ្នកដែលនៅសេសសល់ ហើយពួកគេរមពឹងថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: