ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបើករថយន្តមែសឺដែសស៊េរីទំនើប បុកម៉ូតូពីក្រោយ របួសមនុស្សចាស់២នាក់

    BY Khmernote Media February 23, 2018
    ចិនបើករថយន្តមែសឺដែសស៊េរីទំនើប បុកម៉ូតូពីក្រោយ របួសមនុស្សចាស់២នាក់

    ក្រុងព្រះសីហនុ​ -នគរបាលប្រាប់ថា កាលពីមុនថ្ងៃត្រង់ ថ្ងៃទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ លើផ្លូវ​២ធ្នូ​ ត្រង់ចំណុច​ ឆ្នេរ​ឯករាជ្យ​ ស្ថិតនៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ តូច០១គ្រឿង​ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2BB-1566​ បើកបរ​ដោយ​ឈ្មោះ​ ឡេវ​ ម៉េងតាំង​ ភេទ​ ប្រុស​ អាយុ​ ៥៣ឆ្នាំជនជាតិខ្មែរ​ មានទីលំនៅ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ មានទិសដៅ​សណ្ឋាគារ​ឯករាជ្យ​ ឆ្ពោះទៅ​ សណ្ឋាគារ​សុខា​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​ប៉ះពីក្រោយ​ម៉ូតូ​០១គ្រឿង ​ដែល​បត់​ឆ្លងកាត់​ផ្លូវ​ ទិសដៅ​ស្របគ្នា​ ម៉ូតូ​ម៉ាក​ HONDA C125 ពណ៌ខ្មៅ​ ​បើកបរ​ដោយ​ឈ្មោះ​ ម៉ាក់​ គឹម​ ភេទ​ ប្រុស​ អាយុ​ ៦១ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូ​ឌុប​ មានទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ កែវ​ ឆឹង​ ភេទ​ ស្រី​ អាយុ​ ៤១ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​​ព្រះសីហនុ​ ។
    គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ០២នាក់​៖
    ១-ឈ្មោះ​ ម៉ាក់​ គឹម​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​បាក់​ជើង​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ចាក់អង្រែក្រុងព្រះសីហនុ​។
    ២-ឈ្មោះ​ កែវ​ ឆឹង​ អ្នករួមដំណើរលើ​ម៉ូតូ​ រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ចាក់អង្រែ​ក្រុងព្រះសីហនុ។
    រីឯ​វត្ថតាង​ រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បីដោះស្រាយតាមនិតិវិធី៕(រូបភាពនិងដំណឹងពីន.បខេត្ត)

    Share This Post:
    MPO4D jitutoto mpo4d Mpoplay