គិតត្រឹមដើមឆ្នាំ២០២១ វៀតណាមបានសម្លាប់សត្វបក្សីច្រើនជាង ១០០,០០០ ក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី
- BY
- autoadmin
- February 8, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមនៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានសម្លាប់សត្វបក្សីអស់ជាង ១០០,០០០ ក្បាល មកហើយគិតត្រឹមដើមឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ពីការឆ្លងរីករាលដាលនៃជំងឺផ្តាសាយបក្សី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបាននិយាយថា ប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 និង H5N6 នៅក្នុងខេត្តចំនួន ១៤ របស់ខ្លួន។
សេចក្តីថ្លែងការណ៍បាននិយាយថា៖«ហានិភ័យសម្រាប់ការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំគឺខ្ពស់ណាស់»។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមមានហ្វូងបក្សីប្រហែល ៤៦០ លានក្បាល ហើយការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីខ្នាតតូចបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






