ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចាប់បានខ្លួនជនសង្ស័យ ០៣នាក់ និងរឹបអូសគ្រឿង.ញៀ.នជាង ១ គីឡូក្រាម ក្នុងក្រុងភ្នំពេញ

    BY Khmernote Media February 8, 2021
    សមត្ថកិច្ចចាប់បានខ្លួនជនសង្ស័យ ០៣នាក់ និងរឹបអូសគ្រឿង.ញៀ.នជាង ១ គីឡូក្រាម ក្នុងក្រុងភ្នំពេញ

    រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ០៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖

    គោលដៅទី១: នៅថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៨ និង១៥នាទី នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    គោលដៅទី២: នៅថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៩ និង១០នាទី នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោក រាជធានីភ្នពេញ។

    គោលដៅទី៣: នៅថ្ងៃទី០៦ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង៣០នាទី នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជាលទ្ធផលចាប់បាន៖
    ក-ឃាត់ជនសង្ស័យ ០៣នាក់៖១-ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ, ២-ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ: ៥០៥៥៧៣២៦២, ៣-ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា។

    ចាប់យកវត្ថុតាងមាន៖ ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ១ គ.ក្រ ០១៤,០៨ ក្រាម, ២-ថ្នាំញៀនប្រភេទនីមេតាហ្សេប៉ាម(ICE) ៣០០,៦០ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
    ប្រភព៖ Anti-Drug Department

    Share This Post: