ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចខេត្តតាកែវចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ក្រោយដឹកនំចំនួន ៣៨០កេស ខុសច្បាប់

    BY Khmernote Media February 9, 2021
    សមត្ថកិច្ចខេត្តតាកែវចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ក្រោយដឹកនំចំនួន ៣៨០កេស ខុសច្បាប់

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ហេងឌែរី ឌីស្រី្ទប៊្យូធ័រ។ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ទេព មុន្និន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានចុះស្ទាក់ចាប់ឃាត់រថយន្ត ០១គ្រឿងម៉ាក SANGYONG ស្លាកលេខ កំពត 2A.1349 នៅចំណុចដីឡូ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សមត្ថកិច្ចចំរុះបានរកឃើញវត្ថុតាងនំម៉ាក Nabati ចំនួន ៣៨០កេស ខុសច្បាប់។

    ក្រោយពីធ្វើការឆែកឆេរ លោកព្រះរាជអាជ្ញារង បានសំរេចឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ និងនាំខ្លួនម្ចាស់ទាំង០២នាក់ មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី ៕

    ប្រភព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

    Share This Post: