ចាប់ចោរឆក់ទូរស័ព្ទជនបរទេសនៅម្តុំបឹងកេងកងកាលពីថ្ងៃមុនបានឲ្យ
សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនបរទេស ០១គ្រឿង) កើតឡើងនៅភូមិ២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៖
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៤ និង៤០នាទីករណីលួចមានស្ថាន ទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង)នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលេខ៣០៤ ភូមិ២សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះហ៊ឹម វិរុត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅការ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) ជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ផ្កាឈូក សេរី 2017 ស្លាកលេខ ភ្នំពេញ 1GJ-9054 បានឆក់ ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 7Plus របស់ជនរងគ្រោះឈ្មោះ FINLEY EVERIGTON ភេទប្រុស អាយុ២១ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ LE MONT ទីតាំងលេខ ១៩១ ផ្លូវលេខ១៩១សង្កាត់បឹងកេងកង២ ខណ្ឌចំការមន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រហែលម៉ោង១១ និង២៥នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ នៅចំណុច ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិងដកហូតម៉ូតូ០១គ្រឿង របស់ជនសង្ស័យជិះធ្វើសកម្មភាព និងបក្ខពួកវា០១នាក់ទៀតគេចខ្លួន។ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕
