អន្តរជាតិ

អាមេរិកចោទប្រកាន់មន្រ្តីស៊ើបការណ៍យោធាកូរ៉េខាងជើង ៣នាក់ បាន Hack លួចលុយជាង ១.៣ ពាន់លានដុល្លារពីខ្លួន

BY
autoadmin
February 18, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់មន្រ្តីស៊ើបការណ៍យោធាកូរ៉េខាងជើងចំនួន ៣នាក់ កាលពីម្សិលមិញថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងយុទ្ធនាការវាយប្រហារតាមអ៊ីនធឺណេត ដើម្បីលួចយកប្រាក់ ១.៣ ពាន់លានដុល្លារ ជារូបិយប័ណ្ណឌីជីថល (cryptocurrency) និងរូបិយប័ណ្ណធម្មតាពីធនាគារ និងគោលដៅផ្សេងទៀត។ ការចោទប្រកាន់នេះគឺជាសកម្មភាពដំបូងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង របស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅក្នុងអ្វីដែលនាយកដ្ឋាននេះហៅថា «យុទ្ធនាការជាសកលនៃឧក្រិដ្ឋកម្ម» ដែលត្រូវបានធ្វើឡើងដោយប្រទេសកូរ៉េខាងជើង។

នាយកដ្ឋាននេះបានចោទប្រកាន់ពួកគេលើប្រតិបត្តិការលួចស្តាប់ និងដាក់មេរោគធំៗលើបណ្ដាញកុំព្យូទ័រចំនួន ៣ ដើម្បីទទួលបានមូលនិធិសម្រាប់រដ្ឋាភិបាលរបស់ពួកគេ ខណៈគេចពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេលយ៉ាងហោចណាស់ ៧ ឆ្នាំចុងក្រោយនេះ មន្រ្តីកូរ៉េខាងជើងបានបង្កើតជាការកម្មវិធីមេរោគក្រោមរូបភាព cryptocurrency ដែលបានបើកទ្វារការវាយលុយទៅកុំព្យូទ័រគោលដៅ លួចចូលទៅក្នុងក្រុមហ៊ុន ទីផ្សារ និងជួញដូររូបិយប័ណ្ណឌីជីថលដូចជា bitcoin ជាដើម ហើយក៏បានបង្កើតវេទិការ blockchain មួយ ដើម្បីគេចវេសពីការដាក់ទណ្ឌកម្ម និងប្រមូលថវិកាដោយសម្ងាត់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: