អង្គការសុខភាពពិភពលោកជម្រុញឱ្យប្រទេសនានាធ្វើការបរិច្ចាគវ៉ាក់សាំងដល់អ្នកដែលត្រូវការ ដើម្បីបង្ហាញពីអនុភាពពេញលេញរបស់វ៉ាក់សាំង
- BY
- autoadmin
- February 20, 2021
ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុងមុយនិចកាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា ដើម្បីឱ្យពិភពលោកដឹងច្បាស់នូវអនុភាពពេញលេញរបស់វ៉ាក់សាំងបង្ការជំងឺ COVID-19 រដ្ឋាភិបាលគួរតែចាប់ផ្ដើមបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់ពីឥឡូវនេះ។ លោកអគ្គនាយកបានលើកឡើងថា ការអូសបន្លាយពេលវេលាក្នុងការចែកចាយវ៉ាក់សាំងកាន់តែយូរ វានឹងបង្កើនឱកាសឱ្យមានការចម្លងជំងឺកាន់តែច្រើន ហើយដល់ពេលនោះវ៉ាក់សាំងនឹងកាន់តែចុះថយប្រសិទ្ធភាព។

លោក Tedros Adhanom Ghebreyesus ក៏បានលើកឡើងពីចំណុចសំខាន់ៗចំនួន ៣ ដោយក្នុងនោះលោកបាននិយាយថា៖ ទី១ គឺយើងត្រូវការជំនួយពីរដ្ឋាភិបាលសម្រាប់កម្មវិធី COVAX និងការបរិច្ចាគវ៉ាក់សាំងបង្ការ, ទី២ គឺដោយសារតែ COVAX ទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានការអនុញ្ញាតឱ្យប្រើប្រាស់ពី WHO យើងត្រូវការឱ្យក្រុមហ៊ុនផលិតឱសថទាំងនោះផ្ដល់សំណុំឯកសារទៅ WHO ដើម្បីធ្វើការត្រួតពិនិត្យ ដែលឯកសារនោះក៏ត្រូវតែដូចគ្នានឹងឯកសារសុំចុះបញ្ជី និងទី៣ យើងត្រូវការសំឡេងគាំទ្រពីពលរដ្ឋ ព្រោះរដ្ឋាភិបាលរបស់ពួកគេគួរតែស្ដាប់យោបល់របស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






