ខ្មែរណូត

ស្វែងរក

  • PR

    ណាហ្គាវើលដ៍ ផ្តល់ជូនកម្មវិធីកម្សាន្តឈានមុខគេរហូតទល់ភ្លឺ

    BY Khmernote Media July 21, 2018
    ណាហ្គាវើលដ៍ ផ្តល់ជូនកម្មវិធីកម្សាន្តឈានមុខគេរហូតទល់ភ្លឺ

    រាជធានីភ្នំពេញ ថ្ងៃទី ២០ កក្កដា ២០១៨ ៖ ប្រសិនបើអ្នកជាអ្នកចូលចិត្តដើរកម្សាន្តពេលរាត្រីនោះណាហ្គាវើលដ៍អាចផ្តល់ជូនឲ្យអ្នកគ្រប់យ៉ាង មានដូចជា ការប្រគំតន្ត្រីផ្ទាល់ ខារ៉ាអូខេលំដាប់កំពូល និងក្លឹបដែលបំពាក់ដោយបរិក្ខារទំនើបថ្មីស្រឡាង!

    មុនកម្សាន្តនៅតាមក្លឹប និងខារ៉ាអូខេរបស់យើង លោកអ្នកអាចទៅពិសាប៊ុហ្វេអន្តរជាតិពេលល្ងាច ២ នាក់គិតថ្លៃ ១ នាក់នៅភោជនីយដ្ឋានប្រណីត 2Pangea (ជាន់ទី ២ ណាហ្គាទី ២)។ 2Pangea គឺជាភោជនីយដ្ឋានដែលមានប៊ុហ្វេអន្តរជាតិច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ ២ នាក់ចំណាយតែ ៣៣ដុល្លារប៉ុណ្ណោះ (ឬ ១៦,៥០ដុល្លារសម្រាប់ម្នាក់) សម្រាប់អាហារប៊ុហ្វេពេលល្ងាចពីម៉ោង ៥:៣០ល្ងាចរហូតដល់ម៉ោង ៧:៣០យប់ខណៈអតិថិជនក៏អាចកម្ម៉ង់បង្កងបន្ថែមក៏បាន ។

    បន្ទាប់ពីអាហារពេលល្ងាច លោកអ្នកអាចទៅបានីយដ្ឋាន Golden Horizon (ជាន់ផ្ទាល់ដី ណាហ្គាទី២) ដើម្បីក្រេបភេសជ្ជៈឆ្ងាញ់ៗជាច្រើនជម្រើស! យើងមានបម្រើភេសជ្ជៈពិសេស និងអយស្ទ័រស្រស់តម្លៃ ២ដុល្លារប៉ុណ្ណោះ! កម្មវិធី Happy Hour ចាប់ផ្តើមពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១០យប់រៀងរាល់ថ្ងៃដែលមានការសម្តែងផ្ទាល់ដ៏រស់រវើកផ្តល់ជូនដោយសិល្បករ-សិល្បការិនីអន្តរជាតិប្រចាំណាហ្គាវើលដ៍ ។

    បន្ទាប់មក សូមអញ្ជើញមកក្លឹបដាលីនដាលីននៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ដើម្បីរាំលេងកម្សាន្តក្នុងការប្រគំតន្ត្រីដោយផ្ទាល់ដែលមានបទភ្លេងដ៏កន្ត្រាក់អារម្មណ៍រៀងរាល់រាត្រី និងពិសាភេសជ្ជៈពិសេសៗជាច្រើនមុខ ខណៈកម្មវិធីសម្រាប់សុភាពនារីមានជារៀងរាល់ថ្ងៃអង្គារ ហើយលោកអ្នកក៏អាចទស្សនាសិល្បៈនៃការលាយស្រារបស់អ្នកលាយស្រាដ៏ប៉ិនប្រសប់របស់យើងផងដែរ ។

    ចង់ច្រៀង និងរាំលេងកម្សាន្តជាក្រុមមែនទេ? បើដូច្នេះ សូមអញ្ជើញមកខារ៉ាអូខេលំដាប់កំពូល Club 88 (ជាន់ទី ២ ណាហ្គាវើលដ៍) ឬខារ៉ាអូខេប្រណីតដែលទើបនឹងបើកដំណើរការ Club 888 (ជាន់ទី ៦ និង ៧ ណាហ្គាទី ២) ។ ខារ៉ាអូខេលំដាប់ទាំងពីរនេះ ជាសាលឯកជនដែលមានបំពាក់ដោយប្រព័ន្ធសំឡេង និងភ្លើងបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានរាប់ពាន់បទ និងច្រើនភាសា ។

    ជាចុងក្រោយ លោកអ្នកអាចទៅរាំលេងកម្សាន្តនៅក្លឹប F Club (ជាន់ទី ១ ណាហ្គាវើលដ៍)។ នៅក្លឹបដ៏អស្ចារ្យមួយនេះ លោកអ្នកអាចរាំលេងកម្សាន្តក្នុងចង្វាក់ភ្លេងដែល mix ដោយឌីជេជាតិ និងអន្តរជាតិ ធានាថាពិតជាប្លែកអារម្មណ៍ និងកក្រើក ឬលោកអ្នកអាចរៀបចំកម្មវិធីកម្សាន្ត លក្ខណៈឯកជនក៏បាននៅបន្ទប់វីអាយភីផ្នែកខាងលើ ។ រីករាយទល់ភ្លឺ!

    ទទួលយកនូវបទពិសោធន៍មិនអាចបំភ្លេចបានពេញមួយរាត្រីនៅណាហ្គាវើលដ៍!

    អំពីណាហ្គាវើលដ៍
    ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាកដោយបរិក្ខារទំនើបៗ ។
    សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

    Ms. Melanie Loong
    Senior Marketing Communications Manager
    Tel: (+855) 10 737 684
    Email: melanieloong@nagaworld.com

    Facebook: https://www.facebook.com/nagaworld/

    កញ្ញា ភោគ សូលីនដា
    Brand Executive, Marketing Communications
    Tel: (+855) 15 61 88 86
    Email: phouksolinda@nagaworld.com

    Facebook: https://www.facebook.com/nagaworld/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay