ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានឧបត្ថម្ភសង្វៀនប្រដាល់យ៉ាងថ្មីស្រឡាងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ
រាជធានីភ្នំពេញ,ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៨
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកធំជាងគេ និងឈាន មុខគេនៅកម្ពុជាបានឧបត្ថម្ភ សង្វៀនប្រដាល់ថ្មីស្រឡាងមួយដល់ ក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ ដោយមើលឃើញ ពីការលំបាក និងយោងទៅតាមការស្នើសុំរបស់លោក ឡុង សាលវ័ន្ត គ្រូបង្វឹកក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ។ សង្វៀនថ្មីនេះ បានធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់កាលពី ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។

ការផ្តល់ជូននូវសង្វៀនប្រដាល់ដ៏ថ្មីស្រឡាងនេះ នឹងជួយធ្វើឲ្យការបណ្តុះបណ្តាលក៏ដូចជាការហ្វឹកហ្វឺនកីឡាករនៅ ក្នុងក្លឹបមួយនេះមានភាពប្រសើរជាងមុន ព្រមទាំងជួយជម្រុញសមត្ថភាពកីឡាករបានខ្លាំងជាងមុនផងដែរ ។ យើងនឹងមាន កីឡាករខ្លាំងៗកាន់តែច្រើនឡើងៗដើម្បីត្រៀមសម្រាប់ការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ ។ គួរបញ្ជាក់ផងដែរថាមកទល់នឹងឆ្នាំ ២០១៨ នេះក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើការចូលរួម យ៉ាងសស្រាក់សស្រាំដើម្បីលើកស្ទួយដល់វិស័យប្រដាល់នៅកម្ពុជា។ ជាក់ស្តែងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានបង្កើតនូវកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM ធ្វើឲ្យកក្រើកសង្វៀនប្រដាល់ទូរទស្សន៍ CNC។ ការរួមចំណែកនេះមិនត្រឹមតែជួយលើកស្ទួយវិស័យកីឡា ប្រដាល់កម្ពុជាឲ្យមានភាពល្បីល្បាញមានឈ្មោះបោះសម្លេងលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ វាក៏បានជួយពង្រឹង សមត្ថភាពកីឡាករប្រដាល់កម្ពុជាឲ្យកាន់តែមានសមត្ថភាពសម្រាប់ត្រៀមក្នុងការប្រកួតស៊ីហ្គេមក្នុងឆ្នាំ ២០២៣ ដែលនឹង ឈានមកដល់ក្នុងពេលខាងមុខ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៏កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភា ពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកំរាលព្រុំ IDECK និងផលិតផលស័ង្កសីគុណភាពខ្ពស់ ISI PALM មានដូចជា សង្ក័សីពណ៌ ស័ង្កសីញ៉ូមនិង សង្ក័សីបិទស្នោរPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៏ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕
ព័ត៌មានបន្ថែមទាក់ទងនិងកម្មវិធីទស្សនកិច្ចសិក្សានេះ សូមទាក់ទង៖
– លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈទូរសព្ទលេខ 015-777-305 និង អ៊ីម៉ែល vatnakoudom.samith@isisteel.com.kh
– ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL



