ហ្កាណាបានក្លាយជាប្រទេសដំបូងគេ ដែលបានទទួលវ៉ាក់សាំងកូវីដ១៩ ពីកម្មវិធី COVAX
- BY
- autoadmin
- February 25, 2021
វ៉ាក់សាំងការពារជំងឺ COVID-19 ត្រូវបានបញ្ជូនទៅប្រទេសហ្កាណា ក្រោមកម្មវិធីអន្តរជាតិ COVAX ដើម្បីឱ្យប្រទេសក្រីក្រទទួលបានការចែកចាយវ៉ាក់សាំងដោយស្មើភាព។ កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង COVID-19 កំពុងត្រូវបានអនុវត្តជាចម្បងនៅក្នុងប្រទេសអភិវឌ្ឍន៍ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមិនមានមានសមត្ថភាពទិញវាបាននោះទេ នេះហើយជាហេតុផលដែលអង្គការសុខភាពពិភពលោកបានផ្ដួចផ្ដើមគំនិតនៃកម្មវិធី COVAX នេះឡើង។

ដើម្បីដោះស្រាយបញ្ហានេះ COVAX ត្រូវបានបង្កើតឡើង ដោយមានការចូលរួមវិភាគទានហិរញ្ញវត្ថុពីប្រទេសជាច្រើន។ ការផ្គត់ផ្គង់លើកដំបូងពី COVAX ដែលមានចំនួន ៦០ម៉ឺនដូស បានមកដល់អាកាសយានដ្ឋានមួយនៅរដ្ឋធានី Accra នៃប្រទេសហ្គាណាកាលពីថ្ងៃពុធ។ ហើយវ៉ាក់សាំងនេះត្រូវបានផលិតដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford និងផលិតនៅប្រទេសឥណ្ឌា៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






