អន្តរជាតិ

ម៉ាឡេស៊ីចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ហើយ ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាបេក្ខភាពចាក់ដំបូងគេ

BY
autoadmin
February 25, 2021

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានទទួលការចាក់វ៉ាក់សាំងដូសដំបូង របស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ។ អ្នកបន្ទាប់ដែលត្រូវទទួលបានថ្នាំបង្ការនៅឯការិយាល័យសុខាភិបាលក្នុងទីក្រុង Putrajaya គឺលោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាល និងអ្នកជួរមុខផ្នែកវេជ្ជសាស្ត្រដទៃទៀត។

អ្នកទាំងនោះនឹងត្រូវឆ្លងកាត់ការសង្កេតរយៈពេល ៣០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងរបស់ពួកគេ ដើម្បីមើលប្រតិកម្មអវិជ្ជមានដែលអាចកើតមាន។ ថ្លែងបន្ទាប់ទទួលវ៉ាក់សាំងរួចលោក Muhyiddin បានបង្ហាញពីទំនុកចិត្តរបស់គាត់ចំពោះវ៉ាក់សាំងនេះ ដោយកត់សម្គាល់ថា គាត់ស្ទើរតែមិនមានអារម្មណ៍ឈឺចាប់ទេ។ លោកបាននិយាយថា៖«ដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រជាជនម៉ាឡេស៊ីទាំងអស់ និងប្រជាជនដែលរស់នៅម៉ាឡេស៊ី ដែលយើងបានសម្រេចថានឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ពួកគេ ដើម្បីមកចុះឈ្មោះនៅក្នុងកម្មវិធី MySejahtera»។ ជម្រាបដែរថា លោកនាយករដ្ឋមន្ត្រីនឹងត្រូវទទួលវ៉ាក់សាំងទី២ នៅថ្ងៃទី១៧ ខែក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: