ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាប់មែន! រូបសំណាកសេះអាយុជាង១ពាន់ឆ្នាំ គេហាមមិនឲ្យប៉ះផង តែពួកភ្ញៀវទេសចរណ៍ចិននាំគ្នាស្ទាបផង ឡើងជិះផងមិនខ្ចីខ្វល់

    BY Khmernote Media February 23, 2018
    យ៉ាប់មែន! រូបសំណាកសេះអាយុជាង១ពាន់ឆ្នាំ គេហាមមិនឲ្យប៉ះផង តែពួកភ្ញៀវទេសចរណ៍ចិននាំគ្នាស្ទាបផង ឡើងជិះផងមិនខ្ចីខ្វល់

    ចិន៖ ភ្ញៀវទេសចរណ៍ចិនត្រូវបានគេកត់សម្គាល់ឃើញថា ហាក់មិនសូវគោរពបទបញ្ជា និងសេចក្តីណែនាំផ្សេងៗដែលមាន នៅតាមបណ្តារមណីយដ្ឋាននោះទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមចិន បានផ្ទុះការរិះគន់ទៅលើ ភ្ញៀវទេសចរណ៍ចិនមួយក្រុមដែលបាននាំគ្នាឡើងជិះលើរូបសំណាកសេះសមួយដែលមានអាយុកាលជាង ១ ពាន់ឆ្នាំ។ រូបសំណាកដែលមានអាយុកាលជាង ១ ពាន់ឆ្នាំនេះ ត្រូវបានគេរក្សាទុកនៅក្នុងរមណីដ្ឋានប្រវត្តិសាស្ត្រនៅក្នុងទីក្រុង​ Luoyang ខេត្ត Henan ប្រទេសចិន។

    បើតាមអ្នកដែលបានឃើញហេតុការណ៍នេះផ្ទាល់បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ មានក្មេងតូច និងបុរសវ័យជំទង់ម្នាក់បាននាំគ្នាឡើងលើរូបសំណាកសេះសនោះ ដើម្បីធ្វើការថតរូបយ៉ាងសប្បាយរីករាយ ដោយមិនខ្លាចរូបសំណាកនោះបាក់បែកទាល់តែសោះ បើទោះជាមានផ្លាក់សរសេរថា ហាមប៉ះពាល់រូបសំណាកសេះស នេះក៏ដោយ។

    អ្នកដែលបានឃើញហេតុដដែលនេះបានស្ទុះទៅប្រាប់ឲ្យពួកគេបញ្ឈប់សកម្មភាព តែពួកគេមិនព្រមស្តាប់ ឡើយ ទើបបានជាគេថតរូប និងបង្ហោះពេញបណ្តាញសង្គមដូចនេះ។ មកទល់នឹងពេលនេះគេកំពុងស្វែងរកភ្ញៀវទេសចរណ៍ដែលគ្មានសីលធម៌ទាំងនោះ ដើម្បីធ្វើការអប់រំ និងពិន័យ៕

     

    ភក្តី

    ប្រភព៖ todayonline

    Share This Post:
    MPO4D jitutoto mpo4d Mpoplay