យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាស ទៅលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី
- BY
- autoadmin
- February 26, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី។ ការវាយប្រហារនោះបានបំផ្លាញកន្លែងជាច្រើននៅចំណុចត្រួតពិនិត្យព្រំដែន ដែលត្រូវបានប្រើដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់។ ប្រធានាធិបតីលោក ចូ បៃដិន បានយល់ព្រមលើសកម្មភាពនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗរបស់ក្រុមសកម្មប្រយុទ្ធ ដែលប្រឆាំងនឹងសហរដ្ឋអាមេរិក និងបុគ្គលិកចម្រុះអាមេរិកនៅអ៉ីរ៉ាក់។

ជម្រាបដែរថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ មកលើសហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់កាលពីដើមខែនេះ ហើយសមាជិកសេវាកម្មអាមេរិកម្នាក់ និងអ្នកម៉ៅការ ៥នាក់ ផ្សេងទៀតបានរងរបួស ខណៈរ៉ុក្កែតបានវាយប្រហារទីតាំងនានាក្នុងទីក្រុង Irbil រួមទាំងមូលដ្ឋានដែលប្រើដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។ រ៉ុក្កែតខ្លះក៏បានវាយប្រហារមូលដ្ឋានអាមេរិកនៅ Baghdad រួមទាំងតំបន់បៃតងដែលមានស្ថានទូតអាមេរិក និងបេសកកម្មការទូតផ្សេងទៀតនៅទីនោះ។ អាមេរិកហៅសកម្មភាពនោះថាជា «ការឆ្លើយតបផ្នែកយោធាដោយសមាមាត្រ» ដែលត្រូវបានអនុវត្ត «រួមគ្នាជាមួយវិធានការការទូត» រួមទាំងការពិគ្រោះយោបល់ជាមួយដៃគូចម្រុះ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






