អន្តរជាតិ

ទីក្រុងហូជីមិញបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមកន្លែងធ្វើចត្តាឡីស័ក ដើម្បីងាយស្រួលតាមដានអ្នកដែលកំពុងនៅដាច់ដោយឡែក

BY
autoadmin
February 26, 2021

វៀតណាម៖ មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានស្នើដល់អាជ្ញាធរស្រុក ធ្វើការដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមកន្លែងធ្វើចត្តាឡីស័ក សម្រាប់ការត្រួតពិនិត្យឱ្យបានល្អប្រសើរជាងមុន។ មណ្ឌលសុខភាពនៅតាមស្រុកនីមួយៗត្រូវបានស្នើសុំឱ្យបង្កើតប្រព័ន្ធ CTTV នៅឯកន្លែងធ្វើចត្តាឡីស័កកណ្តាល និងធ្វើឱ្យប្រាកដថាខ្សែអាត់វីដេអូទាំងអស់អាចយកចេញបាន ដើម្បីជួយត្រួតពិនិត្យអ្នកដែលត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺ COVID-19 អំឡុងពេលនៅដាច់ដោយឡែក។

នាយកដ្ឋានបាននិយាយថា រាល់កំណត់ត្រាទាំងអស់របស់អ្នកធ្វើចត្តាឡីស័ក ក៏ដូចជាដំណើរការស៊ើប និងត្រួតពិនិត្យត្រូវតែរក្សាទុកនៅទីតាំងផ្ទាល់។ ដើម្បីទប់ទល់នឹងការរីករាលដាលនៃការឆ្លងជំងឺ COVID-19 ទីក្រុងហូជីមិញបាននឹងកំពុងដំណើរការនូវមណ្ឌលចំនួន ៥២ ដែលផ្តល់ជូនគ្រែសរុបចំនួន ៤ ៥០០ នៅទូទាំងស្រុកផ្សេងៗគ្នា និងបន្ទប់ចំនួន ១០,០០០ នៅឯសាកលវិទ្យាល័យជាតិវៀតណាមក្នុងក្រុងធូដុក។ ទីក្រុងក៏មានកន្លែងព្យាបាលចំនួន ៥ សម្រាប់ការព្យាបាលជំងឺ COVID-19 ដែលអាចផ្តល់គ្រែសរុបចំនួន ១ ៩៥៥ ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: