ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងតូក្យូបានមើលឃើញពីការធ្លាក់ចុះនៃចំនួនពលរដ្ឋធៀបនឹងឆ្នាំចាស់ ហើយវាជាការធ្លាក់ចុះដំបូងចាប់តាំងពីឆ្នាំ១៩៩៦

    BY autoadmin February 27, 2021
    ទីក្រុងតូក្យូបានមើលឃើញពីការធ្លាក់ចុះនៃចំនួនពលរដ្ឋធៀបនឹងឆ្នាំចាស់ ហើយវាជាការធ្លាក់ចុះដំបូងចាប់តាំងពីឆ្នាំ១៩៩៦

    ចំនួនប្រជាជននៅទីក្រុងតូក្យូបានធ្លាក់ចុះបើប្រៀបនឹងឆ្នាំចាស់ ដែលនេះជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៦។ រដ្ឋាភិបាលក្រុងតូក្យូនិយាយថា មានប្រជាជនប្រមាណ ១៣,៩៥២,៩១៥ នាក់ រស់នៅក្នុងរាជធានីតូក្យូ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ហើយតួលេខនេះតំណាងឱ្យការធ្លាក់ចុះជាង ៦០០នាក់ បើប្រៀបធៀបនឹងខែដដែលក្នុងឆ្នាំ២០២០។

    អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ Mizuho លោក Okada Yutaka ចាត់ទុកការឆ្លងរាលដាលនៃជំងឺ COVID-19 ជាផ្នែកមួយនៃការធ្លាក់ចុះនេះ។ គាត់និយាយថា មានមនុស្សកាន់តែច្រើនបានចាប់ផ្តើមធ្វើការពីចម្ងាយ ហើយបានផ្លាស់ចេញពីទីក្រុងតូក្យូ។ លោក Okada មានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងគួរតែរៀបចំយុទ្ធសាស្ត្រ ដើម្បីធានាថារាជធានីរក្សាចំនួនប្រជាជន និងប្រាក់ចំណូលពន្ធជាក់លាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: