ជប៉ុននឹងផ្តល់ប្រាក់ជាង ៤០ម៉ឺនដុល្លារ ដល់គ្រួរសារអ្នកដែលមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩
- BY
- autoadmin
- February 27, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent បានឱ្យដឹងថា ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ចំនួន ៤៤ ២០០ ០០០ យ៉េន (៤១៤,៦៥៣ ដុល្លារ) ដល់ក្រុមគ្រួសារនរណាម្នាក់ ដែលបានស្លាប់ដោយសារការចាក់វ៉ាក់សាំងការពារជំងឺ COVID-19។ ក្រុមគ្រួសារនោះក៏អាចទទួលបានប្រាក់សម្រាប់ចំណាយលើពិធីបុណ្យសពរហូតដល់ ២០៩ ០០០ យ៉េន ឬជិត ២០០០ដុល្លារ ផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូបានឱ្យដឹងថា ក្រសួងបានផ្តល់សំណងបែបនេះជាយូរមកហើយ និងសម្រាប់រាល់ការចាក់វ៉ាក់សាំងប្រភេទណាមួយ មិនមែនត្រឹមតែការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេលើកឡើងនាពេលថ្មីៗនេះនៅក្នុងការប្រជុំថវិកា ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសគឺលោក Norihisa Tamura ។
លោក Norihisa Tamura ក៏បានបន្ថែមដែរថា ប្រសិនបើអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មានបញ្ហាពិការភាពរយៈពេលយូរ គ្រួសាររបស់ពួកគេក៏អាចទទួលបាន ៥ ០៥៦ ៨០០ យ៉េន ឬ ៤៧,០០០ ដុល្លារ ជារៀងរាលឆ្នាំទៀតផង៕


អត្ថបទ៖ លីដា
ប្រភព៖ Independent
- Share This Post:






