អន្តរជាតិ

អាមេរិកនឹងអនុម័តឆាប់ៗនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដងគត់

BY
autoadmin
February 27, 2021

និយ័តករសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា ពួកគេនឹងធ្វើការយ៉ាងឆាប់រហ័សដើម្បីផ្តល់សិទ្ធិឱ្យវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ការប្រើជាបន្ទាន់ បន្ទាប់ពីក្រុមអ្នកប្រឹក្សាខាងក្រៅបានគាំទ្រវ៉ាក់សាំងនេះ។ រដ្ឋបាលចំណីអាហារនិងឱសថ FDA ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ជាបន្ទាន់នៅថ្ងៃសៅរ៍នេះ (ម៉ោងនៅអាមេរិក) ហើយវាគឺជាវ៉ាក់សាំងទី៣ហើយ ដែលត្រូវបានចុះបញ្ជីនៅអាមេរិក ខណៈវ៉ាក់សាំងផ្ទាល់ត្រូវការចាក់តែមួយដងប៉ុណ្ណោះ។

ទីភ្នាក់ងារនេះបានប្រាប់ក្រុមហ៊ុន J&J ថា៖«ខ្លួននឹងធ្វើការយ៉ាងឆាប់រហ័សឆ្ពោះទៅរកការបញ្ចប់ និងការចេញសេចក្តីអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ជាផ្លូវការ»។ ខ្លួនក៏បានជូនដំណឹងដល់ដៃពាក់ព័ន្ធក្នុងការបែងចែកវ៉ាក់សាំង ដូច្នេះពួកគេអាចអនុវត្តផែនការសម្រាប់ការចែកចាយវ៉ាក់សាំងឱ្យបានទាន់ពេលវេលា។ ចំណែកអ្នកជំនាញជាច្រើនក៏បានបោះឆ្នោតឱ្យវ៉ាក់សាំងរបស់ J&J នេះរួចហើយដែរ ដោយបានបញ្ជាក់ថា វ៉ាក់សាំងមានគុណប្រយោជន៍ច្រើនជាងគុណវិបត្តិចំពោះពលរដ្ឋដែលមានអាយុ ១៨ឆ្នាំ ឬច្រើនជាងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: