វៀតណាមឈានដល់ការសាកល្បងលើមនុស្សដំណាក់កាលទី២ សម្រាប់វ៉ាក់សាំងប្រឆាំងកូវីដ១៩ Nanocovax ដែលខ្លួនជាអ្នកបង្កើតឡើង
ប្រទេសវៀតណាមបានចាប់ផ្តើមធ្វើការសាកល្បងវ៉ាក់សាំងការពារជំងឺ COVID-19 ក្នុងដំណាក់កាលទី២ កាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន ៧៣នាក់។ ក្នុងនោះអ្នកស្ម័គ្រចិត្តចំនួន ៣៥នាក់ ជាអ្នករស់នៅទីក្រុងហាណូយ និង ៣៨នាក់ នៅខេត្តឡុងអានភាគខាងត្បូង ជាមួយនឹងការបែងចែកជា ៤ក្រុម សម្រាប់ដំណាក់កាលទី២ នៃការសាកល្បងវ៉ាក់សាំង Nanocovax របស់វៀតណាមផ្ទាល់ ដែលផលិតដោយក្រុមហ៊ុនឱសថជីវសាស្ត្រ Nanogen។

ក្រុមទាំងអស់នឹងត្រូវចាក់ថ្នាំសាកល្បងបែប placebos ក៏ដូចជាដូសកម្រិត ២៥ មីក្រូក្រាម, ៥០ មីក្រូក្រាម និង ៧៥ មីក្រូក្រាម ហើយអ្នកស្ម័គ្រចិត្តមិនដឹងជាមុនថា តើពួកគេនឹងទទួលបានដូសកម្រិតណានោះទេ។ បន្ទាប់ពីការចាក់ថ្នាំសាកល្បងរបស់ពួកគេ អ្នកស្ម័គ្រចិត្តទាំងអស់នឹងត្រូវបានត្រួតពិនិត្យរយៈពេល ៦០នាទី ដើម្បីសិក្សាពីលទ្ធភាពនៃការធ្វើទុក្ខ។ បន្ទាប់មកទៀតពួកគេនឹងត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរមូលដ្ឋាននៅផ្ទះរបស់ពួកគេរៀងខ្លួន។ គួរឱ្យដឹងដែរថា ការសាកល្បងវ៉ាក់សាំង Nanocovax ដំណាក់កាលដំបូង បានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress