PR

អង្គការ FOUR PAWS បានជួយអាជ្ញាធរកម្ពុជាក្នុងការស្ទាក់ចាប់រថយន្តដឹកសត្វឆ្កែ៦១ក្បាលដែលកំពុងត្រូវបានគេដឹកយកធ្វើអាហារ

BY
Khmernote Media
February 28, 2021

អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS បានគាំទ្រមន្ទីរកសិកម្មខេត្តសៀមរាបជាមួយនឹងការស្ទាក់ចាប់សត្វឆ្កែដែលត្រូវបានយកទៅសម្លាប់យកសាច់សម្រាប់លក់លើកដំបូងនេះ។ កាលពីថ្មីៗកន្លងទៅនេះ សត្វឆ្កែចំនួន ៦១ ក្បាលត្រូវបានរឹបអូសពីឡានទួរីសហើយអ្នកបើកបរត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែង។ នៅពេលដែលរថយន្តត្រូវបានស្ទាក់ចាប់ដោយមន្ទីរកសិកម្មខេត្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត គេប្រទះឃើញសត្វឆ្កែទាំងនោះត្រូវបានគេដាក់ក្នុងទ្រុងដែកយ៉ាងចង្អៀត ហើយកំពុងត្រូវបានគេដឹកយកទៅសម្លាប់នៅខេត្តកំពង់ចាមដើម្បីយកសាច់។

ការស្ទាក់ចាប់ដែលដឹកនាំដោយរដ្ឋាភិបាលលើកដំបូងនៅកម្ពុជានេះធ្វើឡើង បន្ទាប់ពីមានការហាមឃាត់សាច់ឆ្កែត្រូវបានអនុម័តនៅខែកក្កដាឆ្នាំ២០២០ កាលពីពេលថ្មីៗនេះនៅខេត្តសៀមរាប ។
បន្ទាប់ពីការស្ទាក់ចាប់ សត្វឆ្កែទាំងអស់ត្រូវបានគេយកចេញពីទ្រុងដែលចង្អៀតនោះហើយត្រូវបានដោះលែងទៅកន្លែងមានសុវត្ថិភាពតូចមួយ។ អង្គការ FOUR PAWS បានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia និង អង្គការសង្គ្រោះសត្វកម្ពុជាដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះ ចំនួន ៦១ ក្បាល។ បច្ចុប្បន្នក្រុមគ្រូពេទ្យបសុពេទ្យកំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាបដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំងអស់ដែលរងរបួស។

ឆ្កែដែលបានជួយសង្រ្គោះទាំងនោះមានទាំងសត្វដែលវង្វេងផ្ទះនិងសត្វចិញ្ចឹមដែលត្រូវបានគេលួច។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ ភាគច្រើនសត្វឆ្កែទាំងនោះគឺជាសត្វឆ្កែវ័យតូចៗហើយបញ្ចេញនូវសញ្ញានៃការអស់កម្លាំងខ្លាំងនិងការខះជាតិទឹក។ គេនៅមិនទាន់ច្បាស់ទេថាតើឆ្កែទាំងនេះស្ថិតនៅក្នុងឡានឬនៅកន្លែងរង់ចាំអស់រយៈពេលប៉ុន្មាននោះទេមុនពេលផ្ទុកលើរថយន្ត។ សត្វឆ្កែទាំងអស់នោះមានសភាពឃ្លានខ្លាំងណាស់ ដែលភាគច្រើនមើលទៅមិនបានញ៉ាំអីច្រើនថ្ងៃមកហើយ។ បច្ចុប្បន្នយើងកំពុងរៀបចំកន្លែងមានសុវត្ថិភាពសម្រាប់ឆ្កែទាំងនោះ ហើយនិងមើលថែរហូតដល់យើងរកបានផ្ទះថ្មីសម្រាប់ពួកគេ។ យើងសង្ឃឹមថាការស្ទាក់ចាប់លើកដំបូងនេះ នឹងផ្ញើសារ ច្បាស់ៗ ទៅកាន់អ្នកជួញដូរនៅទូទាំងប្រទេសកម្ពុជាថាការជួញដូរសាច់ឆ្កែនាពេលអនាគតនឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ” ។

ទោះបីជាខេត្តសៀមរាបដែលជាខេត្តដំបូងគេបានហាមឃាត់ការសម្លាប់និងការជួញដូរសត្វឆ្កែយកសាច់នៅប្រទេសកម្ពុជាក្នុងខែកក្កដាឆ្នាំ ២០២០ ក៏ដោយ ក៏ អង្គការ FOUR PAWS នៅតែចាត់ទុកវាជាខេត្តមួយដ៏សំខាន់មួយក្នុងការធ្វើការជួញដូរសាច់ឆ្កែទ្រង់ទ្រាយធំក្នុងការផ្គត់ផ្គង់និងដឹកទៅកាន់តំបន់ភាគខាងកើតនៃប្រទេសជាពិសេសរាជធានីភ្នំពេញតែម្ដង។ យោងតាមការស៊ើបអង្កេតទូទាំងប្រទេសរបស់អង្គការ FOUR PAWS នៅកម្ពុជាមុនពេលបម្រាមនេះចូលជាធរមាន មានឡានទ្រុងទួរីសដឹកសត្វឆ្កែរស់ប្រមាណ ៣៧៥០ ក្បាលក្នុងមួយខែៗចេញពីខេត្តសៀមរាបទៅកាន់កន្លែងសត្តឃាតនៅកំពង់ចាម កំពង់ធំ និងស្គន់ជាកន្លែងដែលឆ្កែទាំងនោះត្រូវបានពន្លិចក្នុងទឹក ចាក់ក ឬចងកសម្លាប់ បោចរោមរបស់ពួកគេ ហើយត្រូវបានលក់ដោយអ្នកលក់ដុំទៅឱ្យភោជនីយដ្ឋានលក់សាច់សាច់ឆ្កែជាង ១០០កន្លែងនៅក្នុងរាជធានីភ្នំពេញ។

អង្គការ FOUR PAWS សូមអបអរសាទរដល់អាជ្ញាធរខេត្តសៀមរាបចំពោះសកម្មភាពរបស់ពួកគេក្នុងការជួយសង្គ្រោះសត្វឆ្កែនិងបញ្ឈប់ការធ្វើការជួញដូរ ហើយរង់ចាំមើលសកម្មភាពដែលមានលក្ខណៈច្បាស់លាស់ជាងមុនដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលកម្ពុជានៅទូទាំងប្រទេស។ អង្គការ FOUR PAWS បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ ២០១៨ ដោយការតស៊ូមតិដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែដោយសារតែភាពសាហាវឃោរឃៅរលើសត្វទាំងនោះ និងហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនដោយសារតែជំងឺឆ្កែឆ្កួតនិងការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស។

ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មាយ៉ាងសាហាវនៅអាស៊ីអាគ្នេយ៍ដោយនិរន្តរភាព អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយនៅលើឆាកអន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី។ មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោកបានចុះហត្ថលេខាលើញត្តិរួចហើយដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មា។ លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វនិងជាប្រធានយុទ្ធនាការសាធារណៈសត្វដៃគូនៅអាស៊ីអាគ្នេយ៍នៅអង្គការ FOUR PAWS បាននិយាយថា “តាមរយៈការអប់រំនិងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរនិងសមាគមទេសចរណ៍ យើងមានគោលបំណងដើម្បីជំរុញឲ្យ រដ្ឋាភិបាលឱ្យណែនាំនិងអនុវត្តច្បាប់ហាមឃាត់ការជួញដូរសាច់ឆ្កែនិងឆ្មាដើម្បីការពារទាំងសុខភាពសត្វនិងសុខភាពសាធារណៈ។ ជំងឺរាតត្បាតកូវីដ១៩ ថ្មីៗនេះបានកាន់តែច្បាស់ពីគ្រោះថ្នាក់នៃការជួញដូរសត្វមានជីវិត។ លក្ខន្តិកៈដែលត្រូវបានគេឃើញនៅក្នុងទីផ្សារលក់សត្វរស់មានដូចជា ភាពគ្មានអនាម័យ ភាពឃោរឃៅលើសត្វ និងការដាក់សត្វឈឺលាយជាមួយសត្វជា ដែលទាំងនេះទំនងជាប្រភពដើមនៃការកកើតនូវជំងឺកូវីត១៩។ ទាំងអស់នេះនាំឱ្យមានឱកាសល្អ បំផុតសម្រាប់ការកើតឡើងនៃភ្នាក់ងារបង្កជំងឺថ្មី បូករួមទាំងជំងឺឆ្លងពីសត្វមកមនុស្ស ហើយ វាសំខាន់ណាស់ដែលរដ្ឋាភិបាលត្រូវធ្វើសកម្មភាពប្រឆាំងនឹងបញ្ហានេះមុនពេលដែលវាយឺតពេល។”

បន្ថែមពីលើយុទ្ធនាការប្រឆាំងនឹងការជួញដូរសាច់សត្វឆ្កែ អង្គការ FOUR PAWS គាំទ្រដល់សហគមន៍មូលដ្ឋានជាមួយនឹងកម្មវិធីគ្រប់គ្រងចំនួនសត្វឆ្កែនិងឆ្មាផងដែរ។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាពសុខុមាលភាពសត្វ DMFI និង ACPA ដែលការពារប្រឆាំងនឹងការជួញដូរនៅអាស៊ីអាគ្នេយ៍

Share This Post: