អន្តរជាតិ

យ៉ាងហោចណាស់បាតុករមីយ៉ាន់ម៉ា ១៨ នាក់បានបាត់បង់ជីវិត នៅពេលដែលកងកម្លាំងបង្ក្រាបបានធ្វើការបា.ញ់បោះមកលើពួកគេកាលពីម្សិលមិញនេះ

BY
autoadmin
March 1, 2021

កងកម្លាំងក្នុងប្រទេសមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មួយថ្ងៃមុនខួបមួយខែនៃការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះមានមនុស្សជាង ១០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ខណៈការតវ៉ាទ្រង់ទ្រាយធំបានបន្ដកើតឡើងនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃដណ្តើមអំណាចរបស់ពួកយោធា។ ដូច្នេះដើម្បីជាការឆ្លើយតប កម្លាំងសន្តិសុខក៏បាននិងកំពុងបង្កើនការបង្ក្រាបគ្រប់រូបភាពទៅលើបាតុករ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សជាង ១០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងដែលបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាក្រុងធំជាងគេនៅភាគខាងត្បូងទីក្រុងដាវី និងកន្លែងផ្សេងទៀត។ ចំណែកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានទទួលព័ត៌មានគួរឱ្យទុកចិត្តដែលថា ការបង្ក្រាបកាលពីថ្ងៃអាទិត្យបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៨នាក់ បានស្លាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Anadolu Agency

Share This Post: