អង្គការសហប្រជាជាតិ៖«ការប្រើអំពើហិង្សា និងការចាប់ខ្លួនតាមអំពើចិត្តរបស់យោធាមីយ៉ាន់ម៉ា គឺមិនអាចទទួលយកបាននោះទេ»
- BY
- autoadmin
- March 1, 2021
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្ក្រាបដោយអំពើហិង្សារបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យលោក Guterres បាននិយាយថា៖«ការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនតាមអំពើចិត្តគឺមិនអាចទទួលយកបានទេ»។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានជំរុញឱ្យសហគមន៍អន្តរជាតិរួមគ្នា និងបញ្ជូនសញ្ញាយ៉ាងច្បាស់មួយដល់យោធាមីយ៉ាន់ម៉ាថា ខ្លួនត្រូវតែគោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ាដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោត ហើយត្រូវតែបញ្ឈប់ការបង្ក្រាបដោយហិង្សានេះ។ ជម្រាបផងដែរថា គិតមកទលពេលនេះគឺមានរយៈពេល ១ ខែមកហើយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារនិងចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ហើយតាំងពីពេលនោះមក ការតវ៉ាក៏បានចាប់ផ្ដើមទូទាំងប្រទេសមីយ៉ាន់ម៉ា៕




អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






