អន្តរជាតិ

ស្ត្រីជនជាតិអ៉ីស្រាអែលម្នាក់បានចម្លងជំងឺកូវីដ១៩ដល់គភ៌នៅក្នុងផ្ទៃ លុះក្រោយមកទារកនោះក៏បានស្លាប់នៅក្នុងផ្ទៃម្ដាយយ៉ាងគួរឱ្យអាសូរ

BY
autoadmin
March 1, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បាននិយាយថា ទារកក្នុងផ្ទៃម្នាក់ដែលម្តាយមានជំងឺ COVID-19 បានស្លាប់នៅក្នុងផ្ទៃរបស់ម្ដាយ បន្ទាប់ពីទារកនោះបានឆ្លងជំងឺពីគាត់។ បើតាមប្រភពដដែលបាននិយាយថា ទារកនោះបានឈានចូលដល់សប្ដាហ៍ទី៣៦ នៅពេលដែលស្ត្រីជាម្ដាយបានទៅសម្រាកព្យាបាលនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Meir ទីក្រុង Kefar Sava ប្រទេសអ៉ីស្រាអែល បន្ទាប់ពីបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។

ដំបូងឡើយគឺគេដឹងត្រឹមថាស្ត្រីរូបនោះបានធ្លាក់ខ្លួនឈឺដោយសារជំងឺ COVID-19 ប៉ុន្តែក្រោយមកក្រុមគ្រូពេទ្យបានរកឃើញថា គភ៌របស់គាត់ក៏បានឆ្លងជំងឺនេះដែរបន្ទាប់ពីតេស្ដមេរោគពីសំណាក ហើយរូបគេបានស្លាប់នៅក្នុងផ្ទៃម្ដាយរួចទៅហើយ។ យ៉ាងណាក៏ដោយគែនៅមិនទាន់ប្រាកដថា តើនៅទារកនោះបានស្លាប់ដោយសារឆ្លងជំងឺ COVID-19 ពីម្ដាយ ឬដោយសារផលវិបាកពីជំងឺនោះទេ។ ព័ត៌មាននេះបានលេចចេញមកមិនប៉ុន្មានថ្ងៃ បន្ទាប់ពីមានករណីស្រដៀងគ្នានេះបានកើតលើស្ត្រីមានផ្ទៃពោះម្នាក់ ដែលទារកបានឆ្លងជំងឺពីម្ដាយតាមរយៈសុក ហើយក្រោយមកអ្នកម្ដាយក៏បានស្លាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: