ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ មេឡានៀ ត្រាំ បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ តាំងតែពីខែមករា

    BY autoadmin March 2, 2021
    អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ មេឡានៀ ត្រាំ បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ តាំងតែពីខែមករា

    ទីប្រឹក្សាអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រាប់ CNN កាលពីថ្ងៃចន្ទថា លោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ លោកស្រី មេឡានៀ ត្រាំ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឯសេតវិមានកាលពីខែមករារួចហើយ។ យ៉ាងណាគេមិនទាន់ដឹងច្បាស់ថា តើវ៉ាក់សាំងណាមួយ ឬចំនួនប៉ុន្មានដូសដែលពួកគាត់បានទទួលនៅឡើយទេ។ ការលាតត្រដាងនេះធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានជំរុញឱ្យអ្នកគាំទ្រគាត់ចាក់វ៉ាក់សាំងការពារពីជំងឺ COVID-19 ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយ នៅឯសន្និសីទសកម្មភាពនយោបាយនៅទីក្រុង Orlando កាលពីថ្ងៃអាទិត្យ ដោយប្រាប់ថា៖«វ៉ាក់សាំងចាក់វ៉ាក់សាំងចាក់មិនឈឺទេ ដូច្នេះអ្នកគ្រប់គ្នាត្រូវទៅទទួលវា!»។

    ប៉ុន្តែ CNN បានរាយការណ៍ពីមុនថា មន្រ្តីសេតវិមានម្នាក់កាលពីពាក់កណ្តាលខែធ្នូបាននិយាយថា លោក ដូណាល់ ត្រាំ នឹងមិនត្រូវបានគេចាក់វ៉ាក់សាំងបង្ការទេ រហូតដល់វ៉ាក់សាំងត្រូវបានណែនាំដោយក្រុមវេជ្ជសាស្ត្រនៅសេតវិមាន។ មន្ត្រីរូបនោះបាននិយាយនៅពេលនោះថា លោក ត្រាំ នៅតែទទួលបានអត្ថប្រយោជន៍ពីអង្គបដិប្រាណ monoclonal ចេញពីការលាយថ្នាំបញ្ចូលគ្នា (cocktail) ដែលគាត់ត្រូវបានផ្តល់ឱ្យក្នុងកំឡុងពេលព្យាបាលជំងឺ COVID-19 កាលពីដើមរដូវស្លឹកឈើជ្រុះ នៅពេលដែលគាត់ និងលោកជុំទាវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: