ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យឥណ្ឌាចំនាយពេលអស់៧ម៉ោង ទើបអាចយកដុំសាច់ចម្លែកដែលដុះលើក្បាលបុរសម្នាក់ចេញមកបានដោយជោគជ័យ

    BY Khmernote Media February 23, 2018
    គ្រូពេទ្យឥណ្ឌាចំនាយពេលអស់៧ម៉ោង ទើបអាចយកដុំសាច់ចម្លែកដែលដុះលើក្បាលបុរសម្នាក់ចេញមកបានដោយជោគជ័យ

    ប្រទេសឥណ្ឌា ៖ បើទោះបីជាសព្វថ្ងៃមានការកើតឡើងនូវជម្ងឺចម្លែកជាច្រើនក៏ដោយ ដែលវិជ្ជាសាស្រ្តក៏មានការរីកចម្រើនយ៉ាងរហ័ស​ទន្ទឹមគ្នានេះផង​​​​ដែរ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយករណីបុរសម្នាក់ត្រូវគ្រូពេទ្យឥណ្ឌាជួយវះកាត់យកសាច់ដុះលើក្បាលដែលមានទម្ងន់ដល់ទៅ១.៨គីឡូក្រាម។ លោក Santel មានវ័យ៣១ឆ្នាំ ជាម្ចាស់ហាងមួយកន្លែងនៅក្នុងទីក្រុង Uttar Pradesh។ កាលពី៣ឆ្នាំមុនគាត់ក៏ស្រាប់តែចាប់ថាមានសាច់ដុះនៅផ្នែកខាងលើក្បាលគាត់ វាចាប់ផ្តើមរីកដុះដាលរហូតធ្វើអោយគាត់ទទួលរងនៃការឈឺចាប់ ព្រមទាំងបាត់បង់សមត្ថភាពមើលឃើញទៀតផង។

    ប្រពន្ធគាត់បាននាំគាត់ទៅព្យាបាលនៅមន្ទីក្នុងទីក្រុង Uttar Pradesh
    តែនៅទីនោះគេប្រាប់ថាដុះសាច់នេះមិនអាចយកចេញបាននាំទេ។ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ គាត់បានធ្វើការវះកាត់នៅមន្ទីពេទ្យភាគខាងលិចទីក្រុង Mumbai ។ ការវះកាត់នេះត្រូវបានប្រព្រឹត្តទៅអស់រយៈពេល៧ម៉ោង ទើបគ្រូពេទ្យអាចយកដុំសាច់ដែលមានទម្ងន់ដល់ទៅ១.៨​គីឡូក្រាមនោះចេញមកបាន។ គ្រូពេទ្យសសៃប្រសាទបាននិយាយការវះកាត់អោយលោក Santel ជាករណីដ៏ពិបាកមួយ នៅពេលវះកាត់ត្រូវចំនាយឈាមអស់ច្រើនទៀតផង។ គ្រូពេទ្យបានបន្ថែមថាតែយ៉ាងក៏ចាត់ទុកជាជោគជ័យដ៏ធំមួយ ដែលពេលនេះលោក Santel បានដឹងខ្លួនមកវិញហើយ៕

    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay