ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន DHG Pharma ធ្វើសន្និសិទ្ធកាសែត ស្ដីពីការរៀបចំកម្មវិធីមនុស្សធម៌

    BY Khmernote Media July 25, 2018
    ក្រុមហ៊ុន DHG Pharma ធ្វើសន្និសិទ្ធកាសែត ស្ដីពីការរៀបចំកម្មវិធីមនុស្សធម៌

    ភ្នំពេញ៖ នាព្រឹក ថ្ងៃទី ២៤ ខែ កក្ដដា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន DHG Pharma និងមន្ទីរពេទ្យជោរៃភ្នំពេញ បានបើកសន្និសិទ្ធសារព័ត៌មានមួយស្តីពីការសហការគ្នារៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺ រលាកក្រពះ និងអាហារូបត្ថម្ភ រួមនឹងផ្តល់ឱសថជូនដោយឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិតឯកទេស ដែលមកពីប្រទេសវៀតណាម។ នៅក្នុងឱកាសបើកកម្មវិធីសប្បុរធម៌នេះដែរ ក្រុមហ៊ុន DHG Pharma បានប្រកាសថានឹងរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ដល់ប្រជាជន ដោយឥតគិតថ្លៃ ដើម្បីជាការជួយលើកស្ទួយ ទៅលើវិស័យសុខាភិបាល និងជាពិសេសដើម្បីជាការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរថែមទៀតផង។

    ថ្លែងក្នុងឱកាសបើកកម្មវិធីមនុស្សធម៌នេះដែរ លោក វេជ្ជបណ្ឌិត ត្រាន់ ថាញ់ ទុង​ ប្រធានចាត់ការទូទៅរបស់ មន្ទីរពេទ្យជោរៃភ្នំពេញ បានបញ្ជាក់ថា៖

    «ថ្ងៃនេះខ្ញុំមានកិតិ្តយសណាស់ ហើយនេះក៏ជាលើកទី៣ ដែលក្រុមហ៊ុន DHG និងមន្ទីរពេទ្យជោរៃភ្នំពេញ បានសហការជាមួយគ្នាដើម្បីធ្វើការពិនិត្យទៅលើអ្នកជំងឺដោយឥតគិតថ្លៃ ហើយក្នុងឆ្នាំនេះដែរ និងបន្តការចូលរួមបន្តបន្ទាប់ទៀតផងដែរ »។ លោកបន្តទៀតថា «យើងដឹងហើយថាមន្ទីរពេទ្យជោរៃភ្នំពេញ បង្កើតឡើងដើម្បីពិនិត្យជំងឺដល់ប្រជាជនដែលនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសមន្ទីរមួយនេះដែរ គឺមានបរិក្ខារពេទ្យទំនើបៗ ដូចទៅនឹងមន្ទីរពេទ្យនៅឯប្រទេសវៀតណាមដែរ ហើយមន្ទីរពេទ្យនេះដែរបានបង្កើតឡើងរយៈពេលជាង៤ឆ្នាំរួចមកហើយ ដោយមានការសហការជាច្រើន ជាមួយដៃគូគ្រូពេទ្យដ៏ជំនាញ មកពីប្រទេសវៀតណាម និងជាពិសេសក្រុមហ៊ុន DHG តែម្ដង »។

    ក្នុងនោះដែរលោក Siek Keo Rin តំណាងរបស់ក្រុមហ៊ុន ឱសថ DHG Pharma មានប្រសាសន៍ថា ៖

    « ខ្ញុំ Keo Rin ជានាយក Panaco និងជាអ្នកចែកចាយផ្ដាច់មុខនៃផលិតផល DHG Pharma នៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានតំណាងឲ្យ DHG Pharma មានវត្តមាននៅទីនេះ ដើម្បីសហការជាមួយគណៈមន្ទីរពេទ្យជោរៃ នៅក្នុងដំណើរការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជាចំនួន១០០០នាក់។ ហើយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានសហការរួមជាមួយក្រុមហ៊ុន DHG Pharma នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ លោកបន្តទៀតថា « ខ្ញុំបានធ្វើកម្មវិធីពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជាជាច្រើននៅតាមខេត្ត អស់ជាច្រើនលើករួចមកហើយ។ ដោយឆ្នាំ២០១៧ នៅពេលដែលខ្ញុំមានឱកាសជួបជាមួយវេជ្ជបណ្ឌិតរបស់ មន្ទីរពេទ្យជោរៃភ្នំពេញ បានស្គាល់នូវចក្ខុវិស័យរួមក្នុងបេសកម្ម ដើម្បីនាំមកនូវ អត្ថប្រយោជន៍ជាក់ស្ដែងដល់ប្រជាជន។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ បន្ទាប់ពីយល់ពីតម្លៃ សហគមន៍នៃសកម្មភាពនេះ DHG Pharma បានត្រលប់មកសហការជាមួយ មន្ទីរពេទ្យជោរៃ ដើម្បីអនុវត្តបេសកម្មនេះ ជាមួយនឹងកម្រិតជំនាញវិជ្ជាជីវៈខ្ពស់ នៃវេជ្ជបណ្ឌិតឧបករណ៍ពេទ្យទំនើប នៃមន្ទីរពេទ្យ ជោរៃភ្នំពេញ រួមបញ្ចូលជាមួយផលិតផលដែលមានគុណភាពខ្ពស់ ពីក្រុមហ៊ុន DHG Pharma សង្ឃឹមថានឹងចូលរួម ដំណើរការថែទាំសុខភាពប្រជាជនកម្ពុជា នាពេលខាងមុខនេះផងដែរ »។

    គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៤ហើយ សម្រាប់កម្មវីធីមនុស្សធម៌របស់ ក្រុមហ៊ុន DHG Pharma ដែលរួមសហការជាមួយនឹង មន្ទីរពេទ្យជោរៃភ្នំពេញ ដោយភាគីទាំងពីរ សន្យាថានឹងបន្ត កម្មវិធីមនុស្សធម៌មួយនេះ ជាបន្តបន្ទាប់ទៀតផងដែរ។

    ក្នុងឱកាសនេះដែរ តំណាងឲ្យក្រុមហ៊ុន DHG Pharma បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះភាពជាដៃគូ និងការគាំទ្រដ៏កក់ក្ដៅរបស់មន្ទីរពេទ្យ ជោរៃភ្នំពេញ ក្នុងដំណើរការថែទាំសុខភាពប្រជាជនកម្ពុជាផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay