ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់ដួលត្រលប់ត្រលិន របួសពេញខ្លួន ក្រោយត្រូវចោរឆក់កាបូព

    BY Khmernote Media February 23, 2018
    ស្ត្រីម្នាក់ដួលត្រលប់ត្រលិន របួសពេញខ្លួន ក្រោយត្រូវចោរឆក់កាបូព

    សមត្ថកិច្ចនគរបាលខណ្ឌ៧មករា សហការជាមួយនគរបាលខណ្ឌមាន ជ័យឃាត់ខ្លួន ជនសង្ស័យបាន០១នាក់ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបស្ពាយបណ្តាលឲ្យជនរងគ្រោះរងរបួស) នៅភូមិ៦សង្កាត់ វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    នៅថ្ងៃព្រហស្បតិ៍៨រោច ខែផល្គុន ឆ្នាំរកានព្វស័កព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២២ខែ កុម្ភៈ ឆ្នាំ ២០១៨ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា បានសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹង មានជ័យ២ អធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ជនសង្ស័យបានចំនួន០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) នៅចំណុចបន្ទប់ ជួលលេខ៨ ផ្លូវបតុង ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ ( ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី២០/០២/ ២០១៨ វេលា ម៉ោង០៥.៤០នាទី នៅចំណុចភ្លើងស្តុបផ្សារដេប៉ូ ផ្លូវលេខ២១៥ ភូមិ ៦ សង្កាត់ វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ.។

    ដែលបង្កដោយជនសង្ស័យ០៤នាក់៖ឈ្មោះសឹង ពិឡា ភេទប្រុស អាយុ២០ឆ្នាំ មុខ របរនៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានប្រើសារ ធាតុញៀន) និងបក្ខពួក០៣នាក់ទៀតគេចខ្លួនជិះម៉ូតូ ០៣គ្រឿង មិនចាំម៉ាក និងស្លាកលេខ។
    សម្ភារៈដកហូត ៖ ម៉ូតូ០១គ្រឿងម៉ាកHONDA C125 សេរី២០១៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1QM-1491 លេខតួ+ម៉ាស៊ីន 9832847។
    -ជនរងគ្រោះឈ្មោះ កៀន ស្រីអូន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ផ្លែឈើ ទីលំ នៅផ្ទះលេខ៦៦អឺ១ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (រងរបួសដាច់ រលាត់ក្បាលជង្គង់) បានទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។
    បច្ចុប្បន្ន ជនសង្ស័យ និង សម្ភារៈដកហូត កំពុងឃាត់ខ្លួននៅអធិការដ្ឋាន៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay