អន្តរជាតិ

អាមេរិកចាប់ផ្ដើមប្រើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលចាក់តែមួយដងប៉ុណ្ណោះរបស់ក្រុមហ៊ុន Johnson បន្ទាប់ពីទទួលអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ

BY
autoadmin
March 3, 2021

សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវការចាក់តែមួយដង ផលិតដោយក្រុមហ៊ុនឱសថយក្ស Johnson & Johnson បន្ទាប់ពីវាបានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ស្ថានភាពបន្ទាន់ដោយ FDA ។ ក្នុងនោះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃអង្គារថា ការបង្កើនការផលិតវ៉ាក់សាំងថ្មីនេះនឹងធានាបាននូវការផ្គត់ផ្គង់ដូសគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យអាមេរិកគ្រប់រូបនៅចុងខែឧសភា ពោលគឺ ២ ខែមុនការរំពឹងទុក។

ការដឹកជញ្ជូនបានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយវ៉ាក់សាំងដំបូងបានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ Ohio នៃទីក្រុង Columbus កាលពីថ្ងៃអង្គារ។ វាគឺជាវ៉ាក់សាំងទី៣ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Pfizer/BioNTech ដែលត្រូវបាន FDA របស់អាមេរិក អនុម័តឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺវ៉ាក់សាំងនេះមានភាពអំណោយផល ដោយសារថាវាអាចដាក់ក្នុងសីតុណ្ហភាពពី ២ ទៅ ៨អង្សាសេ ហើយចាក់តែមួយលើកប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: