អន្តរជាតិ

បាតុករមីយ៉ាន់ម៉ាចំនួន ១៥ នាក់បន្ថែមទៀត ត្រូវបានប៉ូលីសបាញ់ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅតែបន្ដ

BY
autoadmin
March 4, 2021

យ៉ាងហោចណាស់មានមនុស្សចំនួន ១៥ នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលដែលពួកគេកំពុងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា។ ប្រភពព័ត៌មានបាននិយាយថា ប៉ូលីសមីយ៉ាន់ម៉ាកំពុងបង្កើនការបង្ក្រាបរបស់ខ្លួនទៅលើអ្នកតវ៉ា ហើយអាជ្ញាធរបានចាប់បើកការបាញ់បោះកាលពីថ្ងៃពុធនៅយ៉ាំងហ្គោន ដែលជាទីក្រុងធំជាងគេទី២ របស់ម៉ាន់ដាឡេ និងនៅទីក្រុងមុន្នីវ៉ា ដែលជាទីក្រុងនៅកណ្តាលប្រទេសនេះ។

សាក្សីម្នាក់នៅក្រុងយ៉ាំងហ្គោនបាននិយាយថា ប៉ូលីសបានបាញ់កាំភ្លើងទៅលើក្រុមអ្នកតវ៉ាដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្ស ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងចំនួន ៤ កាលពីថ្ងៃពុធ ហើយមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។ គិតមកទល់ពេលនេះមានមនុស្សជាង ៣០នាក់ ត្រូវបានគេសម្លាប់ នៅក្នុងការតវ៉ាដែលបាននិងកំពុងបន្តនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈ។ អំពើហឹង្សាដ៏សាហាវប្រឆាំងនឹងបាតុករដែលតវ៉ាដោយសន្តិវិធីនេះ ទំនងជានឹងធ្វើឱ្យមានការរិះគន់បន្ថែមទៀតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: