អន្តរជាតិ

ប្រទេសជប៉ុនបានសម្រេចពន្យាភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រយៈពេល ២ សប្ដាហ៍

BY
autoadmin
March 5, 2021

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងពន្យាភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 សម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ រហូតដល់ថ្ងៃទី២១ ខែមីនា។ ស្ថិតក្រោមស្ថានភាពអាសន្ន រដ្ឋាភិបាលបានស្នើសុំភោជនីយដ្ឋាន និងបារបិទនៅម៉ោង ៨យប់ ហើយឈប់បម្រើស្រាមួយម៉ោងមុនបិទហាង។ ប្រជាជនក៏ត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះ បន្ទាប់ពីម៉ោង ៨យប់ លើកលែងតែពួកគេមានហេតុផលចាំបាច់ដើម្បីចេញទៅក្រៅ។

ទីក្រុងតូក្យូ ឈីបា កាណាហ្គាវ៉ា និងសៃតាម៉ា ដែលពលរដ្ឋ ៣០% នៃប្រជាជនសរុបរបស់ប្រទេសនេះ បានស្វែងរកការពន្យារពេលឱ្យលើសពីកាលបរិច្ឆេទកំណត់ដែលបានគ្រោងទុកនៅថ្ងៃទី០៧ ខែមីនា ខណៈដែលករណីឆ្លងជំងឺ COVID-19 មិនទាន់ធ្លាក់ចុះគ្រប់គ្រាន់តាមគោលដៅនោះទេ។ លោក Nishimura ដែលទទួលបន្ទុកក្នុងការឆ្លើយតបនឹងជំងឺ COVID-19 របស់រដ្ឋាភិបាលក៏បានបញ្ជាក់ពីព័ត៌មាននេះ ដោយបានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលបានប្រជុំព្រឹកព្រលឹមជាមួយទីប្រឹក្សា ហើយពួកគេបានអនុម័តលើការពន្យារពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: