អន្តរជាតិ

ទាហានជើងទឹកថៃដែលបានហែលទឹកទៅជួយសង្គ្រោះសត្វឆ្មា ៤ក្បាល ពីទូកនេសាទដែលលិចក្នុងសមុទ្រ Andaman ពេលនេះបានទទួលលិខិតកោតសរសើរពីអង្គការ PETA

BY
autoadmin
March 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ទាហានជើងទឹកថៃម្នាក់ដែលបានហែលទឹកទៅជួយសង្គ្រោះសត្វឆ្មាចំនួន ៤ក្បាល​ ចេញពីទូកនេសាទដែលគេបោះបង់ចោលក្រោយកើតមានអគ្គីភ័យ នៅក្នុងសមុទ្រ Andaman នៃខេត្ត Satun របស់ប្រទេសថៃ ពេលនេះបានទទួលពានរង្វាន់វីរៈបុរសសង្គ្រោះសត្វ «The Hero to Animals» ពីអង្គការ PETA ។

អនុប្រធានអង្គការ PETA  (People for the Ethical Treatment of Animals) លោក Jason Baker បាននិយាយថា សកម្មភាពក្លាហាន និងក្ដីអាណិតអាសូររបស់អ្នកជួយសង្គ្រោះទាំងនេះ បានធ្វើឱ្យមានភាពជ្រួលជ្រាបដល់មនុស្សនៅលើពិភពលោក ហើយ PETA សង្ឃឹមថា វាជាគំរូល្អមួយសម្រាប់គ្រប់គ្នា ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះសត្វដែលជួបគ្រោះថ្នាក់ ហើយព្យាយាមសង្គ្រោះពួកវាឱ្យបាន។ ចំណែកទាហានជើងទឹកចិត្តម្នាក់នោះវិញ គាត់នឹងត្រូវទទួលបានលិខិតសរសើរពីអង្គការ PETA ដែលរួមមានទាំងការផ្ដល់ជូនថ្លៃចំណាយសម្រាប់ចិញ្ចឹម និងថ្លៃផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖​ បាងកកប៉ុស្ដិ៍

Share This Post: